ខែមិថុនា​! អតិផរណា​ក្នុងប្រទេស​ថៃ កើនឡើង ៧.៦៦% លើសពី​ការព្យាករណ៍​

បាងកក​៖ ក្រសួងពាណិជ្ជកម្ម​ថៃ​បាន​ឲ្យ​ដឹង នា​ថ្ងៃទី​៥ កក្កដា ២០២២​នេះ​ថា ស​ន្ទ​ស្សន៍​តម្លៃ​អ្នកប្រើប្រាស់ (CPI) របស់​ប្រទេស​នេះ​បាន​កើនឡើង ៧.៦៦ ភាគរយ​នៅក្នុង​ខែមិថុនា ធៀប​នឹង​ខែមិថុនា ឆ្នាំមុន ដែលជា​ការកើនឡើង​ខ្លាំង​ជាង​ការរំពឹងទុក កើនឡើង​ដោយសារតែ​តម្លៃ​ថាមពល​ខ្ពស់ជាង​។​

​ការស្ទង់មតិ​របស់ Reuters ធ្លាប់បាន​ព្យាករណ៍​ថា ការកើនឡើង ៧.៥០ ភាគរយ ពោលគឺ​បន្ទាប់ពី​ការកើនឡើង ៧.១ ភាគរយ កាលពី​ខែឧសភា​។​

​ស​ន្ទ​ស្សន៍ CPI ស្នូល​គឺ​កើនឡើង ២.៥១ ភាគរយ ធៀប​នឹង​ឆ្នាំមុន ដែល​ក៏​កំពុង​លើស ការព្យាករណ៍ សម្រាប់​ការកើនឡើង ២.៣៧ ភាគរយ​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close