ក្រុមហ៊ុន​រថយន្ត​នៅ​វៀតណាម ផ្តើម​ដំឡើង​ស្ថានីយ​សាក​ឡាន​អគ្គិសនី នៅ​ស្ថានីយប្រេងឥន្ធនៈ​

​ហាណូយ​៖ ក្រុមហ៊ុន​ផលិត​រថយន្ត VinFast បានដាក់​ចេញ​នូវ​ផែនការ​របស់ខ្លួន ក្នុងការ​ដាក់បញ្ចូល​ស្ថានីយ​បញ្ចូលភ្លើង​រថយន្ត​អគ្គិសនី នៅ​នឹង​ស្ថានីយប្រេងឥន្ធនៈ​។​

​ស្ថានីយ​នេះ​ស្ថិតនៅ​ក្នុងស្រុក Cat Hai ក្នុង​ទីក្រុង Hai Phong ហើយ​ត្រូវបាន​បំពាក់​ដោយ​ឧបករណ៍​សាក​ល្បឿន​លឿន ១៥០​គីឡូវ៉ាត់ និង​ឆ្នាំង​សាក​ល្បឿន​លឿន 60kW ចំនួន ៥ ដែល​អាច​បម្រើ​រថយន្ត​បាន 12 គ្រឿង​ក្នុងពេល​តែមួយ​។​

​ការដំឡើង​ស្ថានីយ​សាក​ឡាន​អគ្គិសនី នៅ​ស្ថានីយប្រេងឥន្ធនៈ​
​ជាមួយនឹង​ផែនការ​របស់ PVOIL ដើម្បី​ក្លាយជា​អ្នកផ្គត់ផ្គង់​ថាមពល​ទំនើប ដែល​វា​បានប្រកាស​នៅក្នុង​កិច្ចប្រជុំ​ទូទៅ​ប្រចាំឆ្នាំ​របស់ខ្លួន​ក្នុង​ខែមេសា​។​

​ប្រធាន Cao Hoai Duong បាន​និយាយថា “PVOIL នឹង​ផ្តល់ជូន​អតិថិជន​នូវ​ផលិតផល​ប្រេង​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ ថែមទាំង​អគ្គិសនី និង​អ៊ីដ្រូសែន​ផងដែរ​”​។​

​នាយក​មជ្ឈមណ្ឌល​បណ្តា​ញ​សាក​ថ្ម EV របស់ខ្លួន លោក Vu Thang បាន​និយាយថា ឆ្នាំនេះ VinFast គ្រោង​នឹង​បើក​កន្លែង​សាក​ថ្ម​ចំនួន ៣០០ នៅ​ស្ថានីយ៍​របស់ PVOIL ។

​កាលពី​ថ្ងៃទី ៣ ខែមិថុនា VinFast ក៏បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន Petrolimex ដែលជា​ក្រុមហ៊ុន​ចែកចាយ​ប្រេងឥន្ធនៈ​មួយ​ផ្សេងទៀត ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close