សម្តេចវិបុលសេនាភក្តី សាយ ឈុំ ផ្តល់ឱវាទសំខាន់ពីរយ៉ាងដល់យុវជនកម្ពុជា ក្នុងឱកាសមហាសន្និបាតតំណាងទូទាំងប្រទេស សសយក នៅថ្ងៃនេះ
នៅក្នុងឱកាសពិធីបើកមហាសន្និបាតតំណាងទូទាំងប្រទេស លើកទី៤ សហភាពសហព័ន្ធយុវជនកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍លើកទឹកចិត្ត និងផ្តាំផ្ញើយុវជនកម្ពុជានូវ២ចំណុចសំខាន់គឺ៖
ទី១៖ ចូលរួមឲ្យកាន់តែសកម្មក្នុងការកសាងអភិវឌ្ឍ ប្រទេសជាតិ





មាតុភូមិកម្ពុជាយើង ឲ្យក្លាយជាប្រទេសរីកចម្រើនក្នុងតំបន់ជាសង្គមប្រកបដោយ អារ្យធម៌ និងសេចក្តីស្រឡាញ់គ្មានការកើតឡើងវិញនូវសង្គ្រាម របបប្រល័យពូជសាសន៍ និងការបែកបាក់ផ្ទៃក្នុងជាតិ ដូចពីអតីតកាលទៀតឡើយ។
ទី២៖ យុវជនម្នាក់ៗត្រូវខិតខំរៀនសូត្រលត់ដំខ្លួនក្នុងចលនារបស់ប្រជាជន មហាជន ដើម្បីក្លាយជាអ្នកដឹកនាំល្អនាពេលអនាគត ដែលមានស្មារតីស្នេហាជាតិបរិសុទ្ធ មានសមត្ថភាព មានគុណភាព និងមានឆន្ទៈមោះមុត ក្នុងការថែរក្សា ឯករាជ្យភាព អធិបតេយ្យភាព បូរណភាពដែនដី ឲ្យបានរឹងមាំក្នុងគ្រប់ស្ថានភាព និងគ្រប់កាលៈទេសៈទាំងអស់។
ទន្ទឹមនេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក៏ថ្លែងកោតសរសើរស្នាដៃសមិទ្ធផលការងារនានាដែល សហភាពសហព័ន្ធយុវជនកម្ពុជា ទូទាំងប្រទេសសម្រេចបាន គួរជាទីមោទននិងក្តីសង្ឃឹមខ្ពស់ចំពោះជាតិ មាតុភូមិ និងប្រជាជន ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។