ទំនាក់ទំនងរុស្ស៊ីនិងអ៊ុយក្រែន កាន់តែតានតឹង ក្រោយស្ថានទូតរុស្ស៊ីរងការវាយប្រហារ

ក្រុមជ្រុលនិយម អ៊ុយក្រែនមួយក្រុមនៅថ្ងៃទី​២៦ខែវិច្ឆិកា បានគប់គ្រាប់បែក ចូលទៅស្ថានទូត រុស្ស៊ី ប្រចាំនៅទីក្រុង Kieu ​ប្រទេសអ៊ុយក្រែន បង្ករឲ្យភាពតានតឹងកាន់តែខ្លាំងឡើង ។

សារព័ត៌មានរ៉យទ័របានផ្សាយថា ក្រុមជនដៃដល់បានគប់គ្រាប់បែកផ្សេង និង កាំជ្រួច ផ្កាភ្លើងចូលទៅស្ថានទូតរុស្ស៊ី ។ ហេតុការវាយប្រហារខាងលើ កើតឡើងក្រោយពេលរុស្ស៊ី ចាប់នាវាចម្បាំងអ៊ុយក្រែន ៣គ្រឿង​នៅសមុទ្រខ្មៅ ដោយចោទប្រកាន់នាវាទាំងនោះចូលដែនសមុទ្ររុស្ស៊ី ។ មាន ទូក កបាលជាច្រើន ដែលធ្វើឡើងពីក្រដាស ជាសារ អំពាវនាវ ឲ្យរុស្ស៊ីដោះលេង នាវាចម្បាំង អ៊ុយក្រែន ។

កងកម្លាំងរុស្ស៊ីបាន​បើកការបាញ់​ប្រហារ និងរឹបអូសទូក​អ៊ុយក្រែនចំនួន ០៣គ្រឿង នៅឯតំបន់ដែនសមុទ្រនៃឧបទ្វីប​គ្រីមៀ ហើយដែលនេះ​គឺជាការប្រឈមមុខ​ដាក់គ្នា ដ៏តានតឹង​បំផុតរវាងប្រទេស​ទាំងពីរ នៅក្នុងឆ្នាំ២០១៨ នេះ។

ជាមួយគ្នានោះដែរ បើតាមអាជ្ញាធរ​អ៊ុយក្រែន ទូកប្រដាប់ដោយ​កាំភ្លើង ០២គ្រឿង និងទូកល្បាតធម្មតា​មួយគ្រឿង​ត្រូវបានភាគីរុស្ស៊ី​រឹបអូស រីឯក្រុមនាវិកអ៊ុយក្រែនមួយចំនួន​បាន​រងរបួស។ បន្ថែមពី​លើនេះ ប្រទេសទាំងពីរ​បានបន្ទោស និងចោទប្រកាន់​ដាក់គ្នាទៅវិញ​ទៅមក ខណៈនៅថ្ងៃចន្ទនេះ​សមាជិកសភាអ៊ុយក្រែន​នឹងបោះឆ្នោតសម្រេច​ថា តើត្រូវប្រកាសដាក់ឱ្យ​ប្រើច្បាប់​អាជ្ញាសឹក ឬក៏យ៉ាងណា។ ដោយឡែក​ភាគីរុស្ស៊ីក៏​បានស្នើកោះប្រជុំក្រុមប្រឹក្សាសន្តិសុខ​ នៃអង្គការសហប្រជាជាតិ​ជាបន្ទាន់​ផងដែរ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close