លោកខាងលិចកំពុងជំរុញពិភពលោកទាំងមូលចូលក្បែងមាត់រណ្តៅនៃសង្គ្រាម
ប្រធានាធិបតី បេឡារូស លោក Alexander Lukashenko បានលើកឡើងគោលនយោបាយរបស់ប្រទេសលោកខាងលិច កំពុងតែរុញច្រានពិភពលោកទាំងមូលទៅកាន់មាត់រណ្តៅនៃសង្គ្រាម ទ្រង់ទ្រាយធំ ដោយមិនអាំចកំណត់បានអ្នកចាញ់ឈ្នះ។
សារព័ត៌មាន BelTA របស់ប្រទេសបេឡារូស បានផ្សាយថា «ជារឿងអកុសល គោលនយោបាយរបស់ប្រទេសលោកខាងលិច កំពុងតែធ្វើឲ្យពិភពលោកធ្លាក់ក្នុងស្គ្រាមដោយមិនមានអ្នកចាញឈ្នះនោះឡើយ»។
ប្រមុខដឹកនាំប្រទេសបេឡារូស បានចោទប្រកាន់អាមេរិក នៅពីក្រោយការជំរុញអង្គកាណាតូ ធ្វើឲ្យកម្លាំង និងសន្តិសុខរបស់ប្រទេស រុស្ស៊ី និងបេឡារូស ចុះខ្យោយ។ ប្រធានាធិបតីបេឡារូសបញ្ជាក់ទៀតថា ស្ថានភាពដែលកំពុងកើតឡើងនៅជុំវិញប្រទេសបេឡារូស និងរុស្ស៊ី ចាំបាច់ត្រូវតែតាមដានយ៉ាងល្អិតល្អន់បំផុតបើមិនដូច្នោះទេ និងមានសង្គ្រាមផ្ទុះឡើង។
ប្រធានាធិបតី Alexander Lukashenko បានបញ្ជាក់ថា លោកខាងលិច បានបំផ្លាញប្រព័ន្ធសន្តិសុខពិភពលោក ដោយមានគម្រោងពីយូមកហើយគឺដើរផ្ទុយជាមួយផលប្រយោជន៍ជាតិ ។ លោកក៏បានចោទប្រកាន់ណាតូ កំពុងតែបង្កើនកម្លាំងនិងអាវុធ ទៅកាន់ព្រំដែនប្រទេសដែលសម្ព័ន្ធយោធាមួយនេះចាត់ទុកថាជាសត្រូវ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។