ស្រីលង្កា៖ ក្រុមបាតុករចរចា ឈានទៅបញ្ចប់ការកាន់កាប់អគាររដ្ឋ
កូឡុំបូ៖ តំណាងក្រុមបាតុករនៅប្រទេសស្រី លង្កា បាននិយាយថា ក្រុមបាតុករប្រឆាំងរដ្ឋាភិបាលរបស់ប្រទេសស្រីលង្កា បានពិភាក្សាគ្នា នៅទី១៤ ខែកក្កដា ២០២២នេះ ដើម្បីប្រគល់អគារផ្លូវការដែលពួកគេបានរឹបអូសមកវិញ ទោះបីជាពួកគេបានទទូចឱ្យប្រធានាធិបតី និងនាយករដ្ឋមន្ត្រីទាំងពីរលាលែងពីតំណែង នៅពេលប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចក៏ដោយ។
ក្រុមអ្នកតវ៉ាបានវាយលុកវិមានប្រធានាធិបតី Gotabaya Rajapaksa នៅចុងសប្តាហ៍ ដោយបង្ខំឱ្យគាត់ភៀសខ្លួនទៅកាន់ប្រទេសម៉ាល់ឌីវ កាលពីថ្ងៃពុធ ហើយក្រុមសកម្មជនក៏បានសម្រុកចូលការិយាល័យនាយករដ្ឋមន្ត្រី Ranil Wickremesinghe ទៀតផង។
នាយករដ្ឋមន្ត្រីដែល Rajapaksa តែងតាំងជាប្រធានាធិបតីស្តីទី ក្នុងពេលអវត្តមានរបស់លោក បានទាមទារឱ្យ មានការពារអគាររដ្ឋ និងបានណែនាំកងកម្លាំងសន្តិសុខឱ្យធ្វើ “អ្វីដែលចាំបាច់ដើម្បីស្តារសណ្តាប់ធ្នាប់”៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។