អង់តែនទូរស័ព្ទចំនួន១០០ នឹង​ត្រូវ​សង់​នៅតាម​​តំបន់ទេសចរណ៍​ដាច់ស្រយាល

ស្ថានីយ៍អង់តែន​ចំនួន​១០០ នឹង​ត្រូវ​សង់បន្ថែម ដើម្បីពង្រឹងគុណភាពសេវា​ដល់គោលដៅ​ទេសចរណ៍​អាទិភាព និង​តំបន់ទេសចរណ៍​ដាច់ស្រយាល ក្នុងពេលឆាប់ៗនេះ ក្រោយ​ពី​មាន​ការ​ផ្តល់អនុសាសន៍​របស់សម្តេចតេជោ​នាយករដ្ឋមន្រ្តី ក្នុង​ពិធី​បិទ​សន្និបាតបូកសរុបការងារ​ទេសចរណ៍​កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២។

បើ​តាម​សេចក្តីប្រកាស​ព័ត៌មានរបស់ក្រសួងប្រៃសនីយ៍ និង​ទូរគមនាគមន៍ ស្ថានីយ៍អង់តែន​ដែលត្រូវ​សង់បន្ថែមនេះ នឹង​ប្រើប្រាស់ថវិការបស់មូលនិធិ​កាតព្វ​កិច្ច​សេវាសកល ដោយ​មានកិច្ច​សហការ​ជាមួយ​ក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន ក្រសួងស្ថាប័នពាក់ព័ន្ធ និង​ប្រតិបត្តិករ​ទូរស័ព្ទ​ចល័ត​ផងដែរ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close