អាជ្ញាធរជាតិអប្សរា បញ្ចប់ការជួសជុលខ្លោងទ្វារខាងលិច ប្រាសាទចៅស្រីវិបុល
ការងារជួសជុលខ្លោងទ្វារខាងលិចប្រាសាទចៅស្រីវិបុល មានសភាពទ្រុឌទ្រោមខ្លាំង ដោយការបាក់ស្រុតនិងបានដួលរលំអស់មួយផ្នែកធំ ដែលបានចាប់ផ្តើមពីឆ្នាំ២០២០ បានបញ្ចប់រួចរាល់ហើយនាដើមឆ្នាំ២០២២នេះ។
ដោយផ្អែកលើស្ថានភាពខូចខាតនៃតួខ្លោងទ្វារទាំងមូល ក្នុងរយៈពេលជិត២ឆ្នាំនៃដំ ណើរការជួសជុល ក្រុមអ្នកបច្ចេកទេសបានអនុវត្តតាមវិធីសាស្ត្រអាណាស្ទីឡូស(Anastylosis) ដោយធ្វើការរុះរើតួខ្លោងទ្វារចេញទាំងស្រុង ដើម្បីធ្វើការជួសជុលពង្រឹងរចនាសម្ពន្ធគ្រឹះ ជួសជុលថ្មដែលបែកបាក់,ពុកផុយ និងរៀបផ្គុំតួខ្លោងទ្វារប្រាសាទឡើងវិញទៅតាមទម្រង់ដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។