ក្រោយ​បរាជ័យ​ជា​បន្តបន្ទាប់ កម្លាំង​ទាហាន​អាកាស​អាមេរិក ប្រកាស​ទទួលបាន​ជោគជ័យ ក្នុងការ​សាកល្បង​មី​ស៊ី​ល​ល្បឿន​លឿន​

ក្រោយ​ការបរាជ័យ​ជា​បន្តបន្ទាប់ កម្លាំង​ទាហាន​អាកាស​អាមេរិក បានប្រកាស​ទទួលបាន​ជោគជ័យ ក្នុងការ​សា​ល្បង​មី​ស៊ី​ល្បឿន​លឿន ផលិត​ដោយ​ក្រុមហ៊ុន Lockheed Martin ។​

​ទាំំ​ង​នោះ​បង្ហោះ​ឲ្យ​ឃើញថា ការរីកចំរើន​អត់​ឈប់ឈរ ក្នុងការ​ស្រាវជ្រាវ​និង​ផលិត​មី​ស៊ី​ល​ល្បឿន​លឿន របស់​អាមេរិក ក្នុងការ​ប្រកួតប្រជែង​អាវុធ​ល្បឿន​លឿន​ជាមួយ រុស្ស៊ី និង​ចិន ។​

​កាលពី​ថ្ងៃទី​១៣​ខែកក្កដា មន្ទីរ​បញ្ច​កោណ​អាមេរិក បានប្រកាស​ពី​ការសាកល្បង​ទទួលបាន​ជោគជ័យ នៅ​មី​ស៊ី​ល្បឿន​លឿន​ជាង​សំឡេង ជា​ប្រភេទ​មី​ស៊ី​ល​ប្រតិកម្ម​រហ័ស (ARRW) នៅ​ឆ្នេរសមុទ្រ កាលីហ្វ័រ​នីញ៉ា ។ ការសាកល្បង​ត្រូវបាន​បាញ់​ចេញពី យន្តហោះ ទម្លាក់​គ្រាប់​យុទ្ធសាស្ត្រ B-52H​។​

​ក្រុមហ៊ុន​ផលិត​អាមេរិក Lockheed បានប្រកាសថា​«​ការសាកល្បង​ទទួលបាន​ជោគជ័យ ជាការ​បង្ហាញ​ឲ្យ​ឃើញថា សមត្ថភាព​នៃ​មី​ស៊ី​ល ARRW ក្នុងការ​វាយប្រហារ​ទៅលើ​គោលដៅ​ក្នុង​ល្បឿន​លឿន ដែល​សត្រូវ​មិនអាច​ការពារ​បាន​។​

​ឧ​ត្ត​ម​សេនីយ៍ Heath Collins ប្រធាន​កម្មវិធី​ស្រាច​ជ្រាវ​និង​ផលិត​អាវុធ នៃ​ក្រសួងការពារជាតិ​អាមេរិក បានប្រកាសថា ការ​សា​ល្បង​ដោយ​ជោគជ័យ​នេះ ជា​មូលដ្ឋានគ្រឹះ​ដើម្បី​ធ្វើតេស្ត​ជា​ទ្រង់ទ្រាយ​ធំ​និង​ចុងក្រោយ​បំផុត មុនពេល​ដាក់​ឲ្យ​ប្រើប្រាស់​នៅក្នុង​កម្លាំង​កាំជ្រួច​មី​ស៊ី​ល ។​

​រដ្ឋាភិបាល​អាមេរិក កំពុងតែ​ខិតខំ​ផលិត​អាវុធ​ល្បឿន​លឿន ដោយ​បារម្ភ ខ្លាច​អាមេរិក ដើរ​ថយក្រោយ ដោយ​ចាក់​រុស្ស៊ី​និង​ចិន​នៅក្នុង​ការប្រកួតប្រជែង​អាវុធ​ល្បឿន​លឿន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close