ជំនន់ទឹកស្ទឹងពោធិសាត់ បានស្រកចុះវិញហើយ!
ពោធិ៍សាត់៖ ស្ថានភាពទឹកស្ទឹងពោធិ៍សាត់ គិតត្រឹមម៉ោង០៥ និង០០ព្រឹកនេះ មានកម្ពស់៥.៣៣ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន០៥ម), ស្ទឹងក្រវាញ មានកម្ពស់២.៥៨ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន០៦ម) និងស្ទឹងវាលវែង មានកម្ពស់១.១០ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន០៩ម)។
នៅស្រុកភ្នំក្រវាញកម្ពស់ទឹកស្ទឹង មានសភាពជាធម្មតា។ នៅក្រុងពោធិ៍សាត់ ទឹកសឹ្ទងចាប់ផ្តើមឡើង កម្ពស់អតិបរិមា គឺ៥.៣៩ម៉ែត្រ និងចាប់ផ្តើមស្រកទៅវិញ នៅម៉ោង១២យប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។