ឧបករណ៍ភ្លយ ជាបទភ្លេង និងចម្រៀង ក្នុងពិធីឡើងអ្នកតា និងពិធីផ្សេងៗរបស់អ្នកស្រុកនៅតំបន់អារ៉ែង
នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានអនុញ្ញាតជូន តំណាងអង្គការខ្មែរអមត:ចូលជួបសំដែងការគួរសម និងធ្វើបទបង្ហាញអំពីដំណើរការនៃគម្រោងស្រាវជ្រាវចងក្រងសៀវភៅអក្សរភ្លេងភ្លយដែលទើបនឹងបានសម្រេចនាពេលថ្មីៗនេះ។
នៅក្នុងជំនួបពិភាក្សានេះដែរ តំណាងអង្គការសិល្ប:ខ្មែរអមត:បានជូនសៀវភៅ “ឧបករណ៍ភ្លេងភ្លយនៅតំបន់អារ៉ែង” ដែលទើបតែបញ្ចប់ការស្រាវជ្រាវ។
នៅក្នុងការស្រាវជ្រាវចងក្រងនេះ ក្រុមការងារបានសិក្សាពីប្រវត្តិខ្លះៗរបស់ឧបករណ៍ភ្លយ បទភ្លេង និងចម្រៀងក្នុងពិធីឡើងអ្នកតា របៀបធ្វើឧបករណ៍ភ្លយ និងបទចម្រៀងនៅក្នុងពិធីផ្សេងៗរបស់អ្នកស្រុកនៅតំបន់អារ៉ែង ហើយក៏បានជួយបង្កើតថ្នាក់បង្រៀនភ្លយ ដែលបង្រៀនដោយលោកតា ឌួង ញឹក បានចាប់ផ្តើមបង្រៀនតាំងពីឆ្នាំ២០១៨រហូតមកដល់បច្ចុប្បន្ន ក្នុងគោលបំណងបណ្តុះបណ្តាលសិស្ស ឲចេះផលិត ចេះច្រៀង និងផ្លុំឧបករណ៍ភ្លយ។
ក្រៅពីតំបន់អារ៉ែងក្នុងខេត្តកោះកុង នៅខេត្តកំពង់ស្ពឺ សព្វថ្ងៃដូចជាភូមិជំនាប់ ឃុំសង្កែសាទប និងភូមិកោដូនតី ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក៏មានប្រើឧបករណ៍ភ្លយនៅក្នុងពិធីបុណ្យប្រចាំឆ្នាំរបស់គេដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។