កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មដា និងកម្លាំងវរៈ៥០១ បន្តស្វែងរកសពស្រ្តីដែលបាត់ខ្លួនក្នុងករណីជួបគ្រោះថ្នាក់ទឹកហូរកាត់ផ្លូវគួចមនុស្ស និងម៉ូតូធ្លាក់ចូលក្នុងស្ទឹង

គិត​មក​ទល់ពេលនេះ សាកសពស្រ្តីដែល​ត្រូវ​ទឹក​គួច​​ទៅ​តាម​ទឹក​នៅ​ក្នុងខេត្តពោធិ៍សាត់ មិន​ត្រូវ​បានរកឃើញ​នៅ​ឡើយ​ទេ ហើយ​ពេលនេះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មដា បានសហការជាមួយកម្លាំងវរះ៥០១ បាន​ចុះមកចំណុចស្ទឹងកាច់ដើម្បីបន្តស្វែងរកសពស្រ្តីដែលបាត់ក្នុងករណីជួបគ្រោះថ្នាក់ជំនន់ទឹកភ្លៀងកាលពីរថ្ងៃទី១២ ខែកក្ដដា ឆ្នាំ២០២២ កន្លងទៅ។

សូមជម្រាបថាកាលពីថ្ងៃទី១២ ខែកក្កដា ២០២២ ប្រហែលម៉ោង ១៨.១៥ នាទី មានករណីគ្រោះថ្នាក់ធម្មជាតិ ជំនន់ទឹកភ្លៀង ទឹកហូរកាត់ផ្លូវកួចមនុស្សនិងម៉ូតូធ្លាក់ចូលក្នុងស្ទឹងបាត់បង់ជីវិតមនុស្សចំនួន ០៣ នាក់ ស្រី ០២ នាក់ នៅកំណាត់ផ្លូវជាតិលេខ៥៥ ចន្លោះគីឡូម៉ែត្រលេខ១៥៥-១៥៦ ចំណុចស្ទឹងកាច់ ភូមិឯកភាព ឃុំថ្មដា សពមានឈ្មោះដូចខាងក្រោម ៖
១.ឈ្មោះ ជា សុខគឿន ភេទប្រុស អាយុ អាយុ ៣៩ ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិឈេីទាល ឃុំត្នោតជុំ ស្រុកក្រគរ
២.ឈ្មោះ ចាន់ ភក្តី ភេទស្រី អាយុ ៣៥ ឆ្នំា ទីលំនៅបច្ចុប្បន្នភូមិឈេីទាល ឃុំត្នោតជុំ ស្រុកក្រគរ (ត្រូវជាប្រពន្ធ មានផ្ទៃពោះ ០៧ ខែ) រកសពមិនទាន់ឃើញ
៣.ឈ្មោះ លី ចាន់ថា ហៅឆៀងម៉ៃ ភេទស្រី អាយុ ០៣ ឆ្នំា រស់នៅភូមិឈេីទាល ឃុំត្នោតជុំ ស្រុកក្រគរ (ត្រូវជាកូន)
+ម៉ូតូម៉ាក Dream C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខ ពោធិ៍សាត់ 1I-7548 ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close