អតីតអ្នក​ថតរូប​នៅ​គុកទួលស្លែង​ក្នុងរបបខ្មែរក្រហម ត្រូវ​តែង​តាំង​ជា​បេសកជនពិសេស​របស់លោក ញឹក ប៊ុនឆៃ

គណបក្សខ្មែររួបរួមជាតិ​ បានសម្រេច​តែងតាំងលោក ញ៉ែម​ អេន​ ជាបេសកជនពិសេសរបស់លោក ញឹក​ ប៊ុនឆៃ​ ប្រធានគណបក្សខ្មែររួបរួមជាតិ​ ចុះជួយពង្រឹងមូលដ្ឋាន។ ការតែងតាំងនេះ គឺ​ក្រោយ​ពី​លោក ញ៉ែម អេន បានសម្រេច​លាលែងពីសមាជិកគណ:កម្មាធិការនាយកនឹងប្រធានគណកម្មាធិការគណបក្សខ្មែរស្រឡាញ់ជាតិខេត្តសៀមរាប​​កាលពីដើមខែនេះ។

លោក ញ៉ែម​ អេន​ បានឱ្យដឹងថា​ លោកបន្តដំណើរ​ចូលរួមជាមួយគណបក្សខ្មែររួបរួមជាតិ ដឹកនាំដោយលោក ញ៉ឹក ប៊ុនឆៃ ។ យើងរួបរួមដើម្បីប្រយោជន៍ជាតិ​ និងប្រយោជន៍សាធារណៈ​ ដោយមិនយកខ្មែរណាមួយធ្វើជាសត្រូវឡើយ​ ។ ដាច់ខាត ចង្កឹះមួយចង្កឹះដប់។ល។​

លោកបន្តថាលោកចូលរួមជាមួយគណបក្សខ្មែររួមរួមជាតិ ហើយការបោះឆ្នោតតំណាងរាស្ត្រឆ្នាំ២០២៣លោកសង្ឃឹមថានឹងមានអាសន:ក្នុងរដ្ឋសភា​ ជាក់ជាមិនខាន ។

សូមជម្រាបថា​ លោកញ៉ែម អេន ជាអ្នក​ថតរូប​នៅ​មន្ទីរ ស‑២១ របស់​ខ្មែរ​ក្រហម។ កាល​ពី​ឆ្នាំ​មុន លោក​បាន​លាលែង​តំណែង​ពី​អភិបាល​រង ស្រុក​អន្លង់វែង ដើម្បី​មក​ចូល​រួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ ក្រោយមកទៅចូលរួមជាមួយគណបក្សខ្មែរស្រឡាញ់ជាតិ​ ហេីយបានលាលែងមកចូលរួមជាមួយគណបក្សខ្មែររួបរួមជាតិ​ របស់លោកញឹក​ ប៊ុនឆៃ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close