សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជំរុញឲ្យ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ជួយសម្រួលការធ្វើសកម្មភាពរបស់សមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានានៅមូលដ្ឋាន
ក្នុងលិខិតចុះហត្ថលេខានៅថ្ងៃទី២៧ ខែវិច្ឆិកានេះ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា សមាគម អង្គការមិនមែនរដ្ឋាភិបាល ដែលបានចុះបញ្ជីត្រឹមត្រូវស្របតាមច្បាប់ ព្រមទាំងសហគមន៍នានានៅមូលដ្ឋាន មានសិទ្ធសេរីភាពពេញលេញក្នុងការធ្វើសកម្មភាពស្របច្បាប់ដោយពុំចាំបាច់ជូនដំណឹងដល់អាជ្ញាធរមូលដ្ឋានក្នុងរយៈពេល៣ថ្ងៃមុនពេលធ្វើសកម្មភាពនោះឡើយ។
នេះគឺជាការបញ្ជាក់ជាថ្មីម្តងទៀត បន្ទាប់ពីសម្ដេចក្រឡាហោម ស ខេង កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ បានចេញសេចក្ដីណែនាំលេខ០៤០សណន ក្នុងន័យដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ជាមួយសមាគម អង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងសហគមន៍នានានៅមូលដ្ឋាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។