ក្តៅខ្លាំងវាយប្រហារតំបន់អឺរ៉ុប ប៉ះពាល់យ៉ាងខ្លាំងដល់ការរស់នៅរបស់ពលរដ្ឋ
ជើងហោះហើរចេញចូលអាកាសយានដ្ឋានទីក្រុង ឡុងដុងនិង Luton ប្រទេសអង់គ្លេស ត្រូវបានផ្អាកដោយសារតែសីតណ្ហភាពក្តៅខ្លាំង ធ្វើឲ្យរលាយផ្លូវកៅស៊ូសម្រាប់ការហោះហើរ។
អាកាសយាន្ដដ្ឋានទីក្រុង London Luton បានបង្ហោះលើបណ្តាញសង្គម Twitter ថា ជើងហោះហើរ ចេញចូលនៅថ្ងៃទី១៨ខែកក្កដា ត្រូវបានពន្យាពេលដើម្បីជួសជុលផ្លូវហោះហើរ ។ មូលហេតុដោយសារតែសីតណ្ហភាពក្តៅខ្លាំង ផ្លូវហោះហើររលាយកៅសូមិនអាចចេញចូលបានឡើយ។
នៅថ្ងៃទី១៩ខែកក្កដា សីតណ្ហភាពនៅក្នុងប្រទេសអង់គ្លេស បានកើនឡើងដល់ទៅ៣៧អង្សាសេ ហើយនឹងបន្តកើនឡើងដល់ទៅ៣៨,៧អង្សាសេនៅថ្ងៃទី ១៩ខែកក្កដា ។ ក្រៅពីអង់គ្លេសប្រទេសជាច្រើនទៀត នៅតំបន់អឺរ៉ុបក៏កំពុងប្រឈមសីតណ្ហភាពក្តៅខ្លាំង ផងដែរ។
អ្នកនាំពាក្យក្រុមហ៊ុនអាកាសចរណ៍ Ryanair បានឲ្យដឹងថា ត្រូវបង្ខំចិត្តលុបជើងហោះហើរ ពីទីក្រុង Luton ដោយសារតែផ្លូវហោះហើរនិងចុះចតរងការខូចខាតដោយក្តៅខ្លាំង ។
អឺរ៉ុបកំពុងស្ថិតនៅក្នុងតំណាក់កាលក្តៅខ្លាំងបំផុតមិនធ្លាប់មានក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ។ ទាំងនោះហើយបានជំរុញឲ្យការប្រើប្រាស់ឧស្ម័នហ្គាសកើនឡើងខ្ពស់នៅក្នុងតំបន់នេះ ជាការប្រឈមនឹងកង្វះប្រភពផ្គត់ផ្គង់។
បណ្តាប្រទេសនៅក្នុងតំបន់ភាគខាងត្បូងអឺរ៉ុប ប្រឈមនឹងភាពតានតឹងក្នុងការគ្រប់គ្រង់ទប់ស្កាត់ភ្លើងឆេះព្រៃ ទ្រង់ទ្រាយធំ នៅតាមបណ្តាប្រទេសដូចជាអេស្បាញ ក្រិច បារាំង ដោយសារសីតណ្ហភាពកើនឡើងខ្ពស់។
នៅក្នុងប្រទេសអេស្ប៉ាញ ឧទ្ធម្ភាគចក្របានដឹកទឹកទៅស្រោចនៅលើ កំពូលភ្នំក្រោយពេលមានកម្តៅកើនឡើងដល់ទៅ ៤០ អង្សាសេ ។ តំបន់ជាច្រើនត្រូវការប្រើប្រាស់ថាមពល ធ្វើឲ្យត្រជាក់ ទាំងនោះហើយអាចជាមូលហេតុធ្វើឲ្យតំបន់អឺរ៉ុបធ្លាក់នៅក្នុងវិបត្តិកង្វះឧស្ម័ន។
កន្លងនៅថ្ងៃទី១១ខែកក្កដា បំពង់បង្ហូរឧស្ម័ន Nord Stream 1 ដែលជាបំពង់បង្ហូរឧស្ម័នដ៏សំខាន់សម្រាប់ប្រទេសតំបន់អឺរ៉ុប ដោយបំពង់នេះបានផ្តល់ឧស្ម័នហ្គាស់ពីរុស្ស៊ីដល់ទៅ៥៥ពាន់ម៉ែត្រគូប ក្នុងមួយឆ្នាំៗ។ ក្នុងពេលនេះមានក្តីបារម្ភជាច្រើន ពីការកាត់ផ្តាច់ប្រភពផ្គត់ផ្គង់ឧស្ម័នពីរុស្ស៊ីដើម្បីជាការសងសឹកដល់ការដាក់ទណ្ឌកម្ម ពាក់ព័ន្ធសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។