CDC អនុម័តគម្រោងថ្មីបន្ថែម ៤ទីតាំងទៀត ក្នុងទុនវិនិយោគជាង១០០លានដុល្លារ

មន្ត្រីជាន់ខ្ពស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាថា ក្រោយការសម្រួលនូវច្បាប់ ស្ដីពីការវិនិ យោគ និងការផ្តល់នូវកាលានុវត្តភាពថ្មីៗបន្ថែម កម្ពុជាបន្តទាក់ទាញបាននូវគម្រោង វិនិយោគ ធំៗជាច្រើន មកបណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេស ដោយថ្មីៗនេះ CDC បានអនុម័ត គម្រោងថ្មី៤ទីតាំងទៀត ដែលមានតម្លៃជាង១០០លានដុល្លារ។

CDC បានបញ្ជាក់ឱ្យដឹងនៅថ្ងៃនេះថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេច ចេញវិញ្ញាបនបត្រចុះបញ្ជីលើគម្រោងវិនិយោគចំនួន៤ទីតាំងបន្ថែម ក្នុងនោះរួមមាន៖ ១- គម្រោងបង្កើតរោងចក្រផលិតបន្ទះសូឡា “L-Q New Energy CO., LTD.” ស្ថិតនៅក្នុងតំបន់ សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល, ខេត្តក្រចេះ, មានទុនវិនិយោគចំនួន ៨៤,៥ លានដុល្លារអាម៉េ រិក និងបង្កើតការងារបានចំនួនប្រមាណ ១.០០០នាក់។ ២-គម្រោងបង្កើតរោងចក្រផលិត និងកែច្នៃបំពង់ទីបដែក និងកែច្នៃដំណបំពង់ទីបដែកគ្រប់ប្រភេទ “Eastcam Casting Co., Ltd.” ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស សានដុង សាន់សែល ស្វាយរៀង, ខេត្តស្វាយរៀង, មានទុនវិនិយោគចំនួន ៥,៨ លានដុល្លារអាម៉េរិក និងបង្កើត ការងារបានចំនួនប្រមាណ ២០០នាក់។ ៣- គម្រោងបង្កើតរោងចក្រផលិតក្តាប៉ាកេ និងក្តារ បន្ទះ “MEGA HARDWOOD CO., LTD” ដែលមានទីតាំងវិនិយោគ ស្ថិតនៅក្នុង តំបន់ សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ, ខេត្តព្រះសីហនុ, មានទុនវិនិយោគចំនួន ៥លានដុល្លារ អាម៉េរិក និងបង្កើតការងារបានចំនួនប្រមាណ ៣០០នាក់។ ៤- គម្រោងបង្កើត រោងចក្រកាត់ដេរសម្លៀកបំពាក់ “XIN JIN WEI GARMENT (CAMBODIA) CO., LTD” ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ, ខេត្តព្រះសីហនុ, មានទុនវិនិយោគចំនួន ១,៥លានដុល្លារអាម៉េរិក និងបង្កើតការងារបាន ចំនួនប្រមាណ ៥៥០នាក់។

អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ឯកឧត្តម សុខ ចិន្ដាសោភា បានលើកឡើងថា កម្ពុជាគឺជាប្រទេស ដែលមានកាលានុវត្តភាពច្រើនសម្រាប់ការវិនិយោគ ខណៈ កម្ពុជាក៏ទើបបានដាក់ឱ្យប្រើប្រាស់ច្បាប់ស្ដីពីវិនិយោគថ្មី ដែលមានភាពទាក់ទាញ និងអំណោយផលសម្រាប់ការចូលមកបណ្តាក់ទុន។

ឯកឧត្តមបញ្ជាក់ថា «តាមរយៈការដាក់ចេញនូវវិធានការដ៏មានប្រសិទ្ធភាព និងទាន់ ពេលវេលាទាំងនេះហើយ ទើបកម្ពុជាអាចបើកដំណើរការប្រទេសពេញលេញ និងឈានដល់ ការដាក់ចេញនូវក្របខ័ណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣»។

គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ឯកឧត្ដម សុខ ចិន្តាសោភា ក៏បានលើកទឹក ចិត្តឱ្យតំណាងវិស័យឯកជន បន្តឈ្វេងយល់បន្ថែមពីសក្ដានុពល និងកាលានុវត្តភាពវិនិយោគ នៅកម្ពុជា ដើម្បីទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងជាច្រើនដែលកម្ពុជាបានចុះហត្ថ លេខា ជាពិសេសកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលបានចូលជាធរមានចាប់ពីដើមឆ្នាំ២០២២នេះ។ បើតាមការរំពឹងទុក ព្រៀងពាណិជ្ជកម្ម សេរីកម្ពុជា ចិន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា សាធារណរដ្ឋកូរ៉េ ពិតជាមានតម្លៃ មិនអាចកាត់ថ្លៃបាន ដែលនឹងជួយជំរុញឱ្យ មានការវិនិយោគដោយផ្ទាល់បន្ថែម ពីទីផ្សារក្រៅ ប្រទេស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close