ស្រីលង្កា ជ្រើសបានប្រធានាធិបតីថ្មី
លោក Ranil Wickremesinghe ជាបុគ្គលធ្លាប់កាន់តំណែងនាយករដ្ឋមន្ត្រីស្រីលង្កា ៦អាណត្តិកន្លងមក បានបន្តជាប់ឆ្នោតជាប្រធានាធិបតីនៅក្នុងការបោះឆ្នោតនៅសភានាថ្ងៃទី២០ខែកក្កដាឆ្នាំ២០២២ ដើម្បីដឹកនាំប្រទេសជំនួសលោក Rajapaksa ។
បណ្តាតំណាងរាស្ត្រស្រីលង្កា នៅព្រឹកថ្ងៃទី២០ខែកក្កដា បានបោះឆ្នោតជ្រើសរើសបេក្ខភាពប្រធានាធិបតីដែលមានបេក្ខភាព៣រូបប្រកួតប្រជែងតំណែងប្រធានាធិបតី ។
មុនពេលឃោសនាបោះឆ្នោត លោក Rajapaksa ត្រូវបានគេរំពឹងថានឹងបន្តជាប់ឆ្នោតជាប្រធានាធិបតីនៅក្នុងប្រទេសកោះនៅតំបន់អាស៊ីភាគខាងត្បូងមួយនេះ។
មានកម្លាំងទាហានរាប់រយនាក់ប្រដាប់ដោយអាវុធបានដាក់ពង្រាយការពារសន្តិសុខនៅជុំវិញរដ្ឋសភា ក្នុងពេលកំពុងប្រជុំបោះឆ្នោតជ្រើសរើសប្រធានាធិបតី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។