ក្តៅ​ខ្លាំង​បង្ក​ឲ្យ​មាន​ភ្លើង​ឆេះ​ព្រៃ​នៅ​ប្រទេស​ជាច្រើន​ក្នុង​តំបន់​អឺរ៉ុប​

​រដ្ឋមន្ត្រីការបរទេស​បារាំង លោកស្រី Catherine Colonna បាន​បញ្ជាក់ថា កាំភ្លើង​ធំ​ស្វ័យប្រវត្ត Caesar របស់​ប្រទេស​បារាំង កំពុងតែ​ធ្វើដំណើរ​ទៅកាន់​ប្រទេស​អុ​យ​ក្រែ​ន ។​

​តាម​សារព័ត៌មាន The Guardian បាន​ដកស្រង់​សំដី​លោកស្រី Catherine Colonna បញ្ជាក់ថា​«​យើង​បាន​ផ្តល់ជូន​កាំភ្លើង​ធំ​១២​ដើម ប្រភេទ Caesar ទៅ​ឲ្យ​ប្រទេស​អ៊ុយ​ក្រេ​ន និង​៦​គ្រឿង​ប្រភេទ​ផ្សេងទៀត​ក៏​កំពុងធ្វើដំណើរ​ទៅកាន់​អ៊ុយ​ក្រែ​ន​ផងដែរ​។ នេះ​ជាការ​បំពេញ​តាម​សន្យា​របស់​បារាំង​ទៅលើ​ប្រទេស​អ៊ុយ​ក្រែ​ន​។​

​ក្រៅពី​អាវុធ​ខាងលើ កន្លងមក​បារាំង ក៏បានផ្តល់​កាំជ្រួច​មី​ស៊ី​ល​ប្រឆាំង​រថក្រោះ ប្រភេទ MILAN ទំ​ហុំ ១៥៥​មី​លី​ម៉ែត្រ ផងដែរ​។​

​ចំណែក​ប្រទេស​កាណាដា​វិញ មន្ត្រី​រដ្ឋា​ភិ​បា​លើកឡើងថា មិនមាន​វិធីសាស្ត្រ ណាមួយ​ដើម្បី​តាមដាន​អាវុធ​ដែល​ផ្តល់​ទៅ​ឲ្យ​អ៊ុយ​ក្រែ​ន ថា​បាន​ដល់ដៃ​ទាហាន​រដ្ឋាភិបាល ឬ ធ្លាក់ចូល​ក្នុង​ដៃ​កម្លាំង​ទាហាន​រុស្ស៊ី ឬ​ក្រុម​ទាហាន​សាធារណរដ្ឋ​ផ្តាច់ខ្លួន​ពី​អ៊ុយ​ក្រែ​ន​។ អាមេរិក​ដែល​ប្រទេស​កាណាដា ផ្តល់ជូន​មាន ប្រព័ន្ធ​កាំជ្រួច​មី​ស៊ី​ល​ប្រឆាំង​រថក្រោះ កាំភ្លើងយន្ត កាំភ្លើងត្បាល់ ព្រមទាំង​បរិក្ខា​ពេទ្យ​ផងដែរ​៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close