ស្រីលង្កា រកឃើញប្រធានាធិបតីថ្មីហើយ!
កូឡុំបូ៖ សមាជិកសភាប្រទេសស្រីលង្កា បានបោះឆ្នោតឱ្យលោក នាយករដ្ឋមន្ត្រី Ranil Wickremesinghe ក្លាយជាប្រធានាធិបតីថ្មី។
លោកត្រូវប្រឈមនឹងបញ្ហា ដោះស្រាយបញ្ហាសេដ្ឋកិច្ចជាតិដែល ដួល រលំ ខណៈបាតុកម្មរាប់ខែជាលក្ខណៈទ្រង់ទ្រាយដ៏ធំ។
លោកបានឈ្នះ គូប្រជែង ជាមួយនឹងសំឡេងគាំទ្រ ១២៣ ខណៈ គូប្រជែងដ៏ស្វិតស្វាញរបស់ខ្លួន Dullus Alahapperuma ទទួល បានជាង៨០សំឡេង ក្នុងការបោះឆ្នោតសភា នាថ្ងៃទី២០ កក្កដា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។