ឥណ្ឌា​-​កម្ពុជា ពិភាក្សា​លើ​គម្រោង​អភិរក្ស និង​ជួសជុល​ប្រាសាទព្រះវិហារ​

​ព្រះវិហារ​៖ កាលពី​រសៀល​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០២២ ឯកឧត្តម ផេង សំអឿន អគ្គនាយករង​អាជ្ញាធរ​ជាតិ​ព្រះវិហារ លោក​បណ្ឌិត អ៊ា ដា​រិ​ទ្ធ ប្រធាន​នាយកដ្ឋាន​អភិរក្ស និង​បុរាណវិទ្យា ព្រមទាំង​មន្ត្រី ជំនាញ​នៃ​អាជ្ញាធរ​ជាតិ​ព្រះវិហារ​ចំនួន​៣​រូប បាន​ជួបប្រជុំ​ពិភាក្សា និង​ចុះ​ពិនិត្យ​ទីតាំង​ផ្ទាល់​ជាមួយ​ស្ថាប័ន​ស្រាវជ្រាវ​បុរាណវិទ្យា​នៃ ប្រទេស​ឥណ្ឌា លើ​គម្រោង​សហប្រតិបត្តិការ ឥណ្ឌា​-​កម្ពុជា ដើម្បី​អភិរក្ស និង​ជួសជុល​ប្រាសាទព្រះវិហារ (​គោ​បុ​រៈ​ទី​៥)​។

​ក្នុងនោះ ក្រុមការងារ​បានសម្រេច​ជ្រើស​រើសយក​ទីតាំង​ចំនួន​៤​កន្លែង ស្ថិតនៅ​ផ្នែក​ខាងកើត​ឆៀង​ខាងជើង​គោ​បុ​រៈ​ទី​៥ ដើម្បី​ធ្វើ​កំណាយ ស្រាវជ្រាវ​បុរាណវិទ្យា កំណត់​ទីតាំង​សម្រាប់​ទុកដាក់​ថ្ម និង​ទីតាំង​សម្រាប់​ដាក់​ស្លាក​សញ្ញា​គម្រោង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close