ក្រសួងទេសចរណ៍ នឹង​រៀបចំ​ព្រឹត្តិការណ៍​ដ៏​ធំ នៅ​ចុងឆ្នាំ​២០២២ អបអរសាទរ​ខួប​លើក​ទី​៧០ នៃ​ទំនាក់ទំនង​ការទូត​ឥណ្ឌា​-​កម្ពុជា

​នៅ​ព្រឹក​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០២២ នៅ​ទីស្តីការ​ក្រសួងទេសចរណ៍ ឯកឧត្តម សុខ សង្វារ អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​ប្រតិភូ​ក្រសួង​បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​លោក Karthik កុងស៊ុល​កិត្តិយស​កម្ពុជា​ប្រចាំ​រដ្ឋ Bangalore ប្រទេស​ឥណ្ឌា​។​

​កិច្ច​ប្រជុំបាន​ផ្តោត​សំខាន់​ទៅលើ​ការរៀបចំ​ព្រឹត្តិការណ៍​ដ៏​ធំ​នៅ​ចុងឆ្នាំ​២០២២ (៨-១០ ខែធ្នូ ឆ្នាំ​២០២២) នៅ​រាជធានី​ភ្នំពេញ ដើម្បី​អបអរសាទរ​ខួប​លើក​ទី​៧០ នៃ​ទំនាក់ទំនង​ការទូត​ឥណ្ឌា​-​កម្ពុជា ដោយមាន​ការចូលរួម​ពី​ប្រតិភូ និង​ក្រុមហ៊ុន​ពាណិជ្ជកម្ម​ឥណ្ឌា​ប្រមាណ ២០០​នាក់​។

​ជាងនេះទៀត លោក Karthik កុងស៊ុល​កិត្តិយស បាន​អញ្ជើញ​ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ចូលរួម​ជា​កិត្តិយស និង​ជូន​រង្វាន់​ដល់​ជ័យលាភី ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close