ក្រសួងប្រៃសនីយ៍ឈប់ឲ្យក្រុមហ៊ុនទូរស័ព្ទប្រើប្រាស់សេវាខ្ចីលុយ
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាល ពីថ្ងៃទី២២ កក្កដា ម្សិលមិញ បានចេញសេចក្ដីណែនាំដល់បណ្ដាក្រុមហ៊ុនទូរសព្ទទាំងអស់នៅក្នុងប្រទេសកម្ពុជាឲ្យបញ្ឈប់សេវាខ្ចីលុយ ។
ក្រសួងបានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយរបស់ខ្លួនថា ការធ្វើរបៀបនេះគឺដើម្បីចៀសវាងកុំឲ្យមាន ការភាន់ច្រឡំផ្សេងៗក្នុងគោលដៅការពារផលប្រយោជ ន៍អ្នកប្រើប្រាស់ ។
ការលើកឡើងបែបនេះរបស់ក្រសួងប្រៃសណីយ៍គឺបន្ទាប់ពីមានម្ចាស់គណនីហ្វេសប៊ុកមួយឈ្មោះ”យាយ គុំទឹកឆា” បានថ្លែងរិះគន់ជាសាធារណៈដោយចោទក្រុមហ៊ុន smart ថាបានកាត់លុយរបស់គាត់ដោយគ្មានមូលហេតុ ចូលទៅក្នុងសេវាខ្ចីលុយបើទោះបីគាត់មិនបានខ្ចីនោះ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។