ស្លាប់៣នាក់ ក្នុងឧបទ្ទវហេតុបាញ់ប្រហារ ក្នុងពិធីទទួលសញ្ញាប័ត្រ នៅប្រទេសហ្វីលីពីន
ម៉ានីល៖ក្រុមមន្ត្រីបាននិយាយថា មនុស្សបីនាក់ត្រូវបានសម្លាប់ នៅក្នុងការបាញ់ប្រហារដ៏កម្រមួយ នៅឯសាកលវិទ្យាល័យ ក្នុងរដ្ឋធានីម៉ានីល របស់ប្រទេសហ្វីលីពីន កាលពីថ្ងៃទី២៤ កក្កដា ដែលនៅក្នុងអ្វីដែលហាក់ដូចជា ការធ្វើឃាតដោយចេតនា។
ឧបទ្ទវហេតុនេះបានកើតឡើងនៅសាកលវិទ្យាល័យ Ateneo de Manila គឺក្នុងពេលដែលនិស្សិតច្បាប់ និងក្រុមគ្រួសាររបស់ពួកគេចូលរួមពិធីប្រគល់សញ្ញាបត្រ ដោយពេលនោះ ក៏មានការចូលរួមពីសំណាក់ប្រធានតុលាការកំពូល។
អាជ្ញាធរបាននិយាយថា លោកស្រី Rose Furigay ជាអតីតអភិបាលក្រុង នៅក្នុងខេត្ត Basilan ភាគខាងត្បូង ដែលមានកូនស្រី ដែលស្ថិតក្នុងចំណោមនិស្សិតបញ្ចប់ការសិក្សា គឺត្រូវបានសម្លាប់។ ជំនួយការប្រតិបត្តិរបស់លោកស្រី Furigay និងឆ្មាំសន្តិសុខសាកលវិទ្យាល័យ ក៏ត្រូវបានសម្លាប់ផងដែរ។
នគរបាលបាននិយាយថា កូនស្រីរបស់លោកស្រីគ្រាន់តែរងរបួស ហើយកំពុងស្ថិតក្នុងស្ថានភាព «មានស្ថិរភាព» នៅក្នុងមន្ទីរពេទ្យ។
លោក Joy Belmonte ប្រធានអង្គភាពរដ្ឋាភិបាលក្នុងតំបន់ដែលមានការបាញ់ប្រហារនោះ បានបានប្រាប់ AFP ថា៖ «យើងពិតជាមានការតានតឹង និងបានបាត់បង់ជីវិត»។
នគរបាលបាននិយាយថា ខ្មាន់កាំភ្លើងដែលជាប់ចោទបានរត់គេចពីកន្លែងកើតហេតុ ដោយបង្ខំអ្នកបើកបរចេញពីរថយន្តរបស់ពួកគេ មុនពេលដែលវាត្រូវបានទុកចោល ហើយបន្តរត់គេចខ្លួនតាមរថយន្ត មួយទៀត ងតែនៅទីបំផុត ជននោះត្រូវបានឃុំខ្លួន នៅជិតព្រះវិហារមួយ។
នគរបាលបានដកហូតកាំភ្លើងដៃ ពីរដើម និងឧបករណ៍បំបិទសំឡេងមួយដើមដែលជនសង្ស័យប្រើដោយជនសង្ស័យដែលគេស្គាល់ថាឈ្មោះ Chao-Tiao Yumol ហើយបាននិយាយថា មានប្រវត្តិជម្លោះផ្លូវច្បាប់ជាយូរមកហើយជាមួយលោកស្រី Furigay។
ជនសង្ស័យ Yumol ត្រូវនៅក្រៅឃុំ ដោយចោទប្រកាន់ពីបទប្រមាថតាមអ៊ីនធឺណិត។ តែរូបគេចោទប្រកាន់លោកស្រី Furigay ថាជា “ម្ចាស់គ្រឿងញៀន” នេះបើតាមនគរបាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។