នាវាកងទ័ពជើងទឹក ប៉ាគីស្ថាន១គ្រឿង ចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ រយៈពេល៤ថ្ងៃ
ព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ នាវាកងទ័ពជើងទឹក ប៉ាគីស្ថាន ចំនួន ១ គ្រឿង
បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុដើម្បីធ្វើទស្សនកិច្ចជាផ្លូវការ រយៈពេល៤ ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ ២៨ ខែកក្កដា ឆ្នាំ២០២២។
មន្ត្រីកងទព័ជើងទឹកកម្ពុជា បានឲ្យដឹងថា នាវាកងទ័ពជើងទឹកប៉ាគីស្ថាន ១គ្រឿងនេះ ឈ្មោះ PNS TAIMUR Warship (F-262) បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ រយៈពេល៤ថ្ងៃ ក្នុងដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។
មន្ត្រីកងទព័ជើងទឹកកម្ពុជា បន្ថែមថា នាវានេះមានបណ្តោយ ១៣៤.១ម ទទឹង ១៦ម មាននាយនាវីនិងពលនាវិកសរុបចំនួន ១៦៩នាក់ ដឹកនាំដោយមេបញ្ជាការនាវា លោក វរនាវីឯក Muhammad Yarsir Tahir៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។