បញ្ជូន​ជនសង្ស័យ​បាញ់សម្លាប់​លោក អា​បេ ទៅធ្វើ​ការវាយតម្លៃ​វិកលចរិត នៅ​ទីក្រុង Osaka

​ព្រះរាជអាជ្ញា​ជប៉ុន​បាន​បញ្ជូន​ជនសង្ស័យ នៅ​ក្នុងករណី​បាញ់សម្លាប់​អតីត​នាយករដ្ឋមន្ត្រី Abe Shinzo ទៅកាន់​ផ្ទះ​ឃុំឃាំង​ក្នុង​ទីក្រុង Osaka ដើម្បី​ធ្វើការ​វាយតម្លៃ​ផ្នែក​វិកល​ច​រិ​ក​។​

​ជនសង្ស័យ Yamagami Tetsuya បានមក​ដល់ទី​តាំង​ឃុំខ្លួន Osaka​នេះ នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២៥ កក្កដា ២០២២ ប្រហែល​មួយ​ម៉ោង​បន្ទាប់ពី​ចាកចេញ ពី​ប៉ុស្តិ៍នគរបាល ក្នុង​ទីក្រុង Nara ។​

​បុរស​អាយុ ៤១ ឆ្នាំ​រូបនេះ​ត្រូវបាន​ចាប់ខ្លួន​នៅ​ថ្ងៃទី ៨ ខែកក្កដា បន្ទាប់ពី​ការបាញ់សម្លាប់​លោក Abe ក្នុងអំឡុងពេល​សុន្ទរកថា​យុទ្ធនាការ​មួយ​នៅ​ទីក្រុង​ភាគ​ខាងលិច​ប្រទេស​ជប៉ុន​។​

​ជនសង្ស័យ Yamagami នឹងត្រូវ​ឆ្លងកាត់​ការធ្វើ​តេស្ត​ដោយ​អ្នកជំនាញ​ផ្លូវចិត្ត​នៅឯ​កន្លែង​ឃុំឃាំង ដើម្បី​កំណត់ថា​តើ​គាត់​អាច​ទទួលខុសត្រូវ​ព្រហ្មទណ្ឌ​ឬ​យ៉ាងណា​។​

​គាត់​នឹង​ត្រូវបាន​ឃុំខ្លួន​សម្រាប់​ការវាយតម្លៃ​ផ្នែក​វិកល​ច​រិ​ក រយៈពេល​ប្រហែល​៤ ខែ គឺ​រហូតដល់​ថ្ងៃទី ២៩ ខែវិច្ឆិកា​។ ព្រះរាជអាជ្ញា​សាធារណៈ នៅ​ណា​រ៉ា​នឹង​សម្រេចចិត្តថា​តើ​ត្រូវ​ចោទប្រកាន់​គាត់​ដោយ​ផ្អែកលើ​លទ្ធផល​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close