រុស្ស៊ី​ទទួលស្គាល់ថា​បាន​បាញ់​កម្ទេច​ឃ្លាំង​ស្តុក​មី​ស៊ី​ល​អាមេរិក នៅ​កំពង់ផែ​អ៊ុយ​ក្រែ​ន​

​ក្រសួងការពារជាតិ រុស្ស៊ី បាន​បញ្ជាក់ថា កម្លាំង​ទាហាន​រុស្ស៊ី បាន​វាយប្រហារ​កំពង់ផែ Odessa របស់​ប្រទេស​អ៊ុយ​ក្រែ​ន ។ ការវាយប្រហារ​ខាងលើ បង្កក្តី​បារម្ភ​យ៉ាងខ្លាំង​ដល់​ភាគី​ពាក់ព័ន្ធ​ក្នុង​ដែល​បាន​ព្រមព្រៀង​ទិញ​ស្បៀងអាហារ​ពី​ប្រទេស​អ៊ុយ​ក្រែ​ន ហើយ​ត្រូវ​នាំចេញ​តាម​កំពង់​ផែន​ខាងលើនេះ​។​

​នៅ​ថ្ងៃទី​២៤​ខែកក្កដា អ្នកនាំពាក្យ​ក្រសួងការពារជាតិ​រុស្ស៊ី លោក Igor Konashenkov បាន​បញ្ជាក់ថា កម្លាំង​ទាហាន​រុស្ស៊ី បាន​វាយប្រហារ​កំ​ព​ផង​ផែរ Odessa ប្រទេស​អ៊ុយ​ក្រែ​ន នា​ថ្ងៃទី ២៣​ខែកក្កដា ។ លោក​បញ្ជាក់ថា ការវាយប្រហារ​នោះ គឺ​សំដៅ​ទៅលើ​គោលដៅ យោធា ក្នុងនោះ​មាន​ឃ្លាំង​កាំជ្រួច​មី​ស៊ី​ល​ដែល​អាមេរិក​ផ្តល់ជូន​អ៊ុយ​ក្រែ​ន​។​

​តាម​ការប្រកាស​របស់​ក្រសួងការពារជាតិ​រុស្ស៊ី ការវាយប្រហារ​តាម​ដែនអាកាស គឺ​សំដៅ​ទៅលើ​នាវាចម្បាំង​មួយគ្រឿង និង​ទីតាំង​ជួសជុល​នាវា នៅ​កំពង់ផែរ Odessa ។ លោក Konashenkov បានបញ្ជាក់​ទៀតថា នៅ​កំពង់ផែ​សមុទ្រ កាំជ្រួច​មី​ស៊ី​ល​ដែលមាន​កម្រិត​វាយប្រហា​រ​ចំ​គោលដៅ​ខ្ពស់​របស់​រុស្ស៊ី​បាន​កម្ទេច​នាវាចម្បាំង និង ឃ្លាំង​រក្សាទុក​អាវុធ ប្រភេទ Harpoon​ដែល​អាមេរិក​ផ្តល់ជូន អ៊ុយ​ក្រែ​ន ។​

​ការវាយប្រហារ​នោះ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់ សកម្មភាព​ដឹកជញ្ជូន​ទំនិញ​កសិកម្ម ពី​ប្រទេស​អ៊ុយ​ក្រែ​ន​ទៅកាន់​ទីផ្សារ​នៅ​ជុំវិញ​ពិភពលោក​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close