ភ្លើងឆេះព្រៃនៅកាលីហ្វ័រនីញ៉ា ប្រធានាធិបតីត្រៀមប្រកាសអាសន្នស្តីពីអាកាសធាតុ
លោក John Kerry ឧបការីរបស់ប្រធានាធិបតីអាមេរិក បានប្រកាសថា ប្រធានាធិបតីបៃឌិនមានគម្រោងប្រកាស អាសន្នបន្ទាន់ស្តីពីបម្រែបម្រួលអាកាសធាតុ ។ ប្រសិនបើច្បាប់អាសន្នត្រូវបានប្រកាសនោះ ប្រធានាធិបតីបៃឌិន នឹងមានអំណាចបន្ថែមទៀត នៅក្នុងការជំរុញកម្មវិធី ថាមពលកែច្នៃ របស់ លោកបៃឌិន ។ កន្លងមកកម្មវិធីនេះត្រូវបានផ្អាកដោយសារតែមិនទទួលបានការគាំទ្រពីសភា។
បម្រែបម្រួលអាកាសធាតុបង្កឲ្យមានភ្លើងឆេះព្រៃនៅរដ្ឋកាលីហ្វ័រនីញ៉ា បណ្តាលឲ្យមនុស្សជាង ៦ពាន់នាក់ត្រូវភៀសខ្លួនចេញពីផ្ទះសម្បែង។ ជាមួយគ្នានេះដែរ អាកាសធាតុក្តៅខ្លាំង និងសំណើមទាប បង្កផលលំបាកយ៉ាងខ្លាំងដល់សកម្មភាពពន្លត់ភ្លើងឆេះព្រៃ ។
តាមការប្រកាសរបស់នាយករដ្ឋា ព្រៃឈើនឹងពន្លត់ភ្លើងឆេះព្រៃ ការលីហ្វ័រនីញ៉ា(CAL FIRE) បានឲ្យដឹងថា ភ្លើងឆេះព្រៃនៅថ្ងៃទី២២ខែកក្កដា ដោយឲ្យឈ្មោះថា Oak Fire បានបំផ្លាញព្រៃឈឺជិត៦ពាន់ហិតា។
អាកាសធាតុក្តៅខ្លាំង បានប៉ះពាល់យ៉ាងខ្លាំង ដល់សកម្មភាពពន្លត់អគ្គិភ័យ។ ក្រុមពន្លត់អគ្គិភ័យជាង២ពាន់នាក់ និងឧទ្ធម្ភាគចក្រ១៧គ្រឿង បានចូលរួមពន្លត់ភ្លើងឆេះព្រៃ។ អណ្តាតភ្លើងបានកម្ទេចផ្ទះពលរដ្ឋដែលបាន ជម្លៀសចេញទៅកាន់តំបន់សុវត្ថិភាព។ ផ្ទះ១០ខ្នងរងការឆេះខ្ទិចនិងផ្ទះ៥ខ្នងផ្សេងទៀត រងការខូចខាតយ៉ាងខ្លាំង ។ ជាមួយគ្នានេះដែរផ្ទះរាប់ពាន់ខ្នងរងការគំរាមកំហែងផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។