អាល្លឺម៉ង់ ​ផ្តល់​កាំភ្លើង​ការពារ​ដែនអាកាស Gepard 1A2 ឲ្យ​អ៊ុយ​ក្រែ​ន​

រដ្ឋមន្ត្រី​ការពារជាតិ​អ៊ុយ​ក្រែ​ន បានប្រកាសថា ប្រទេស​នេះ​ទទួលបាន​ប្រព័ន្ធ​ការពារ​ដែនអាកាស​ស្វ័យប្រវត្តិ​ប្រភេទ Gepard 1A2 ពី​ប្រទេស​អាល្លឺម៉ង់ និង គ្រាប់​រាប់សិប​ពាន់​គ្រាន់ បាន​បញ្ជូន មកដល់​ទីក្រុង​កៀវ ជា​លើកដំបូង ដែលជា​ផ្នែក​មួយ​នៃ​ការសន្យា​របស់​ទីក្រុង​បែរ​ឡាំង​។​

​រដ្ឋមន្ត្រី​ការពារជាតិ​អ៊ុយ​ក្រែ​ន លោក អូ​ឡិច​ស៉ី រ៉េ​ស​នី​កូវ (Aleksey Reznikov) បាន​ថ្លែង​តាមរយៈ​ទូរទស្សន៍​រដ្ឋ​យ៉ាង​ដូច្នេះ​ថា «​យើង​កំពុង​រង់ចាំ​ជំនួយ រថក្រោះ Gepard ចំនួន​១៥​គ្រឿង​ដំបូង​ពី​អាល្លឺម៉ង់​។ ហើយ​នៅពេលនេះ Gepard ចំនួន​៣​គ្រឿង​បានមក​ដល់ទី​ក្រុង​កៀវ​។ រថក្រោះ​ទាំងនេះ​បាន​ទៅដល់ ដៃ​កម្លាំង ប្រដាប់អាវុធ​របស់​យើង​រួចហើយ​។ ទាំងនេះ​គឺជា​ប្រព័ន្ធ​ប្រឆាំង​យន្តហោះ​ចម្បាំង​»​។​

​កន្លងមក អាល្លឺម៉ង់​បាន​សន្យាថា​នឹង​បញ្ជូន​រថក្រោះ​ប្រឆាំង​យន្ដហោះ​ចម្បាំង Gepard យ៉ាងហោចណាស់​ចំនួន ៣០​គ្រឿង ទៅកាន់​អ៊ុយ​ក្រែ​ន​។ ការដឹកជញ្ជូន​លើកដំបូង​នៃ​រថក្រោះ​ចំនួន ១៥​គ្រឿង ត្រូវបាន​គេ​រំពឹងថា​នឹង​មកដល់​មុន​ដំណាច់ខែ​នេះ ខណៈ​១៥​គ្រឿង​ទៀត នឹង​ដឹកជញ្ជូន​នៅ​ខែសីហា ខាងមុខនេះ​។​

​ការសម្រេច​បញ្ជូន​អាវុធ​ខាងលើ​របស់​អាល្លឺម៉ង់​នឹងធ្វើ​ឲ្យ​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​កាន់តែ​តានតឹង​ថែមទៀត ។ ការផ្តល់​អាវុធ​និង​ធ្វើក​ឲ្យ​សង្គ្រាម​កាន់តែ​អូសបន្លាយ ហើយ​តំបន់​អឺរ៉ុប​ក៏​ទទួល​ផង​ប៉ះពាល់​ខ្លាំង​ពី​សង្គ្រាម​នោះដែរ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close