គ្រោះរញ្ជួយដីកម្រិត ៧.១រ៉ិកទ័រ វាយប្រហារប្រទេសហ្វីពីន
គ្រោះរញ្ជួយដីកម្រិត ៧.១រ៉ិចទ័រ បានវាយប្រហារលើកោះ Luzon ភាគខាងជើងហ្វីលីពីន នាថ្ងៃទី២៧ កក្កដា ២០២២នេះ។
ការស្ទាបស្ទង់ភូមិសាស្ត្រ អាមេរិកនិយាយថា ការរញ្ជួយដីបានកើតឡើងនៅជម្រៅរាក់ប្រហែល 10គីឡូម៉ែត្រ ហើយការរញ្ជួយត្រូវបានគេដឹងថា នៅក្នុងរដ្ឋធានីម៉ានីល។
មន្ត្រី និយាយថា គ្មានការគំរាមកំហែង នៃរលកយក្សស៊ូណាមិទេ។ ប៉ុន្តែ ភ្លាមៗមិនទាន់មានសេចក្ដីរាយការណ៍ពីការខូចខាត ឬជនរងគ្រោះណាម្នាក់ទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។