ក្រសួងសុខាភិបាល ច្រានចោល​ទាំងស្រុង​នូវ​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ថា មាន​ស្ដ្រី​ផ្ទៃពោះ​ម្នា​ក់នៅ​ខេត្តសៀមរាប​មាន​កើត​ជំងឺ​អុត​ស្វា​

​ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ច្រានចោល​ទាំងស្រុង​នូវ​ការផ្សព្វផ្សាយ​ព័ត៌មាន មិន​ពិត​ថា មាន​ស្ត្រី​ផ្ទៃពោះ​ម្នា​ក់នៅ​ខេត្តសៀមរាប​មាន​កើត​ជំងឺ​អុត​ស្វា និង​សូម​ជម្រាបជូន​សាធារណជន​ទាំង អស់​ឱ្យបាន​ជ្រាបថា មន្ទីរពេទ្យ​ខេត្តសៀមរាប បានទទួល​អ្នកជំងឺ​ម្នាក់ ដែលជា​ស្ត្រី​មាន​ផ្ទៃពោះ ៨​ខែ អាយុ ២៣​ឆ្នាំ មាន​អាស័យដ្ឋាន​នៅ​ភូមិ​ទ្រាំង សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប​។ ស្ត្រី​រូបនេះ មាន​រោគសញ្ញា ចេញ​ពងទឹក​នៅលើ​ដើមទ្រូង និង​ដៃ (​ស្រដៀង​ទៅនឹង​ជំងឺ​អុត​ស្វា​) ដែល​ស្វាមី​បាន​នាំមក​ពិនិត្យ​ព្យាបាល​ជំងឺ នៅ​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០២២​។​

​ក្រុមគ្រូពេទ្យ​ឆ្លើយតប​បន្ទាន់​នៃ​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប ដោយបាន​សហការ​ជាមួយ​ក្រុម​គ្រូ ពេទ្យ​ឆ្លើយតប​បន្ទាន់​របស់​នាយ​ក​ដ្ឋា​ន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ក្រសួងសុខាភិបាល បាន​ចុះទៅ​សាកសួរ​ពិនិត្យ ស្ថានភាព​អ្នកជំងឺ​ផ្ទាល់ និង​បាន​យក​វត្ថុ​សំណាក​របស់​អ្នកជំងឺ នៅ​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០២២ ដើម្បី​យកទៅ ពិនិត្យ​វិភាគ​នៅ​មន្ទីរពិសោធន៍​ប៉ាស្ទ័រ​កម្ពុជា ដោយ​ទទួលបាន​លទ្ធផល អវិជ្ជមាន​វិ​រុស​អុត​ស្វា​_​នៅ​ថ្ងៃទី​២៧ ខែ កក្កដា ឆ្នាំ​២០២២​។ បច្ចុប្បន្ននេះ គាត់​មាន​ស្ថានភាព​វិវត្តន៍​ទៅរក ការធូរស្រាល​ជា​បណ្តើរៗ ក្រោម​ការជួយ​ពិនិត្យ តាមដាន និង​ព្យាបាល​ជំងឺ​នេះ​ជូន​គាត់ ដោយ​ក្រុម គ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​ខេត្តសៀមរាប​។​

​អាស្រ័យ​ហេតុ​ដូច​បាន​ជម្រាបជូន​ខាងលើ សូម​បងប្អូន​សាធារណជន​មេត្តា​ជ្រាប និង​សូម​ចូលរួម​អនុវត្ត វិធានការ​ការពារ​កា​រ​ចម្លង​វីរុស​អុត​ស្វា​ទាំងអស់គ្នា តាម​ការណែនាំ​របស់​ក្រសួង ដែល​បាន ចេញផ្សាយ ជារឿយៗ មកហើយ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close