រដ្ឋមន្ត្រីក្រសួង​វប្បធម៌ ជួបពិភាក្សា​ការងារ​ជាមួយ នាយក​ថ្មី នៃ​ទីភ្នាក់ងារ​នៃ​បណ្តាញ​សាកលវិទ្យាល័យ​ដែល​ប្រើប្រាស់​ភាសា​បារាំង​

​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២២ លោកជំទាវ​បណ្ឌិត​សភាចា​រ្យ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បានអនុញ្ញាត​អោយ​លោក Laurent SERMET នាយក​ថ្មី​នៃ​ទីភ្នាក់ងារ​នៃ​បណ្តាញ​សាកលវិទ្យាល័យ​ប្រើប្រាស់​ភាសា​បារាំង (AUF) ប្រចាំ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​។

​ក្នុង​កិច្ចពិភាក្សា​លោក Laurent SERMET បាន​ជម្រាបជូន​លោកជំទាវ​បណ្ឌិត​សភាចា​រ្យ​រដ្ឋមន្ត្រី អំពី​គម្រោង​កិច្ចសហប្រតិបត្តិការ​ប​ច្ចេកទេស​ជាន់ខ្ពស់​នៃ​បណ្តា​ប្រទេស​ប្រើប្រាស់​ភាសា​បារាំង ជាពិសេស​ជាមួយ​កម្ពុជា និង​ស្នើសុំ​ជា​ទស្សនៈវិស័យ​សម្រាប់​កិច្ចសហប្រតិបត្តិការ​នា​ពេលអនាគត​។​

​ក្នុងនាម​ប្រទេស​ប្រើប្រាស់​ភាសា​បារាំង លោកជំទាវ​បណ្ឌិត​សភាចា​រ្យ​រដ្ឋមន្ត្រី​បាន​ស្វាគមន៍​ចំពោះ​សកម្មភាព​កិច្ចសហប្រតិបត្តិការ​ផ្សេងៗ ដែល​ឈ​លើ​ប្រយោជន៍​ទៅវិញទៅមក និង​រីករាយ​ចូលរួម​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​វប្បធម៌​ថ្មីៗ​នាពេលខាងមុខ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close