ទៅរួច​ទេ​! អ៊ុយ​ក្រែ​ន​ចង់​វាយប្រហារ​ទីតាំង​នៅលើ​ទឹកដី​រុស្ស៊ី​

​លោក Aleksey Danilov ប្រធាន​គណកម្មកា​រស​ន្តិ​សុខ និង​ការពារជាតិ​អ៊ុយ​ក្រែ​ន បានប្រកាសថា រដ្ឋាភិបាល​ទីក្រុង​គៀវ មិន​បង្អង់​នៅក្នុង​ការវាយប្រហារ​ទៅលើ ទឹកដី​រុស្ស៊ី​នោះឡើយ​ក្នុងពេល​ចាំបាច់ ។​

​លោក Aleksey Danilov បាន​បញ្ជាក់ថា គណកម្មការ​សន្តិសុខ និង​ការពារជាតិ​អ៊ុយ​ក្រែ​ន បាន​តាមដាន​យ៉ាង​យកចិត្តទុកដាក់ ទៅលើ ការវាយប្រហារ​ដោយ​មី​ស៊ី​ល ដែល​រុស្ស៊ី វាយប្រហារ​ទៅលើ​ទីតាំង ក្នុងប្រទេស​អ៊ុយ​ក្រែ​ន ។ មន្ត្រី​អ៊ុយ​ក្រែ​ន​បាន​បញ្ជាក់ថា រាល់​ទីតាំងនៅ​ក្នុងប្រទេស​រុស្ស៊ី និង​ក្លាយទៅជា​គោលដៅ​វាយប្រហារ ពី​អ៊ុយ​ក្រែ​ន ក្នុងពេល​ចាំបាច់​។​

​លោក Aleksey Danilov បន្តទៀតថា នៅពេល​ចាំបាច់ អ្នក​ដែល​នៅក្នុង​រដ្ឋាភិបាល នឹងធ្វើ​សកម្មភាព​ដោយ​មិនមាន​ការស្ទាក់ស្ទើរ ដើម្បី​កម្ទេច​គោលដៅ​។​កន្លងមក លោក Aleksey Danilov ក៏បាន​លើកឡើង​ពី​បញ្ហា​នេះ​ទៅកាន់​ប្រធានាធិបតី Volodymyr Zelensky ពី​ការវាយប្រហារ​ទៅលើ​ទីតាំង នានា​របស់​រុស្ស៊ី គឺជា​ការបង្ហាញ​ពី​ការប្តេជ្ញាចិត្ត​របស់​ទីក្រុង​គៀវ ។​

​មន្ត្រី​អ៊ុយ​ក្រែ​ន​បាន​បញ្ជាក់ថា កម្លាំង​ទាហាន​ប្រទេស​នេះ អាច​នឹង​កម្ទេច​គោលដៅ​នៅក្នុង​តំបន់​គ្រី​មៀ ឬ​ស្ពាន​ត​ភ្ជាប់​គ្រី​មៀ សម្រាប់​ដឹកជញ្ជូន​សម្ភារៈ​ទំនិញ​ដ៏​សំខាន់​ដល់​ទាហាន​រុស្ស៊ី ៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close