ស្លាប់ ៣៥៧​នាក់ ដោយសារ​ទឹកជំនន់ នៅ​ប៉ា​គី​ស្ថាន​

​អាជ្ញាធរ​គ្រប់គ្រង​គ្រោះមហន្តរាយ​ជាតិ​របស់​ប្រទេស​ប៉ា​គី​ស្ថាន​បាន​ឲ្យ​ដឹងថា ចំនួន​អ្នកស្លាប់​បាន​កើន​ឡើងដល់​យ៉ាងហោចណាស់ ៣៥៧ នាក់ និង​ជាង ៤០០​នាក់​ផ្សេងទៀត​បាន​រងរបួស​។​

​អាជ្ញាធរ​បានធ្វើ​បច្ចុប្បន្នភាព​ថា ចំនួន​អ្នកស្លាប់​នេះ គឺ​គិត​ត្រឹម​ថ្ងៃទី​២៨ កក្កដា ២០២២​។ ភ្លៀង​ធ្លាក់​ខ្លាំង​នៅតែ​បាន​បន្ត​វាយប្រហារ​ប្រទេស​ប៉ា​គី​ស្ថាន អស់​រយៈពេល ជាង​ប្រាំ​សប្តាហ៍​មកហើយ​។ ក្រៅពីនេះ ហេដ្ឋារចនាសម្ព័ន្ធ បណ្តាញ​ផ្លូវថ្នល់ និង​ផ្ទះសម្បែង​ក៏ត្រូវ​បាន​ខូចខាត​ផងដែរ ដោយសារ​ភ្លៀង​មូសុង​ខ្លាំង និង​ទឹកជំនន់​ភ្លាមៗ​នៅ​ទូទាំងប្រទេស​ប៉ា​គី​ស្ថាន ចាប់តាំងពី​ថ្ងៃទី ១៤ ខែមិថុនា​មក​។​

​ផ្ទះ​សរុប​ចំនួន ២៣៧៩២​ខ្នង បាន​ខូចខាត​ទាំងស្រុង ឬ ដោយ​ផ្នែក ដែល​ធ្វើឱ្យ​មនុស្ស​រាប់ពាន់នាក់​ត្រូវ​ជម្លៀសចេញ ខណៈដែល ភ្លៀង​ធ្លាក់​ខ្លាំង​ក៏បាន​ធ្វើឱ្យ​ខូចខាត​ស្ពាន និង​ហាង​ជាច្រើន​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close