ចុង​សប្ដាហ៍​នេះ​! កម្ពុជា ទទួលបាន​ភ្ញៀវទេសចរ ២២​ម៉ឺន​នាក់​

​ភ្នំពេញ​៖ បើតាម​ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បានឱ្យដឹងថា ចុង​សប្តាហ៍​ទី​៥ ថ្ងៃទី​៣០-៣១ ខែកក្កដា ឆ្នាំ​២០២២ កម្ពុជា​ទទួលបាន​ភ្ញៀវ​សរុប​ទូទាំង​ប្រ​ទស​សរុប​មាន​ចំនួន​២២០,៩៣៧​នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ ២០៤.៥៨៥​នាក់ ភ្ញៀវ​បរទេស​ផ្ទៃក្នុង ១៦,៣៥២​នាក់​។​

​គោលដៅ​ទេសចរណ៍​សំខាន់ៗ រួមមាន​៖
* ខេត្តកំពត ៣៤,៩៦៨​នាក់​
* ខេត្ត​ព្រះសីហនុ ៣៣,៣៨៨ នាក់​
* ខេត្តសៀមរាប ២៥,៧១៥​នាក់​
* ខេត្តបាត់ដំបង ២០,៥៥៤​នាក់​
* រាជធានី​ភ្នំពេញ ១៧,៩៧៥​នាក់​
* ខេត្ត​កែប ១៥,២៣៩​នាក់​
* ខេត្តកណ្តាល ៩,៦១៦​នាក់​
* ខេត្តកំពង់ស្ពឺ ៩,៣៤២​នាក់​
* ខេត្តពោធិ៍សាត់ ៨,៩១៣​នាក់​។​

​ឯកឧត្តម រដ្ឋមន្ត្រី​បាន​បន្តថា តាមរយៈ​តួលេខ​ខាងលើ មានការ​កើនឡើង​ប្រមាណ​៣.៤៣% ធៀប​នឹង​សប្តាហ៍​កន្លងមក ជាមួយ​អាកាសធាតុ​ល្អប្រសើរ និង​មាន​ភ្លៀង​ធ្លាក់​តិចជាង​សប្តាហ៍​កន្លង​មុន​។​

​ជាមួយ​ការ​កំរើក​ឡើងវិញ​ខ្លះៗ​នៃ​ជំងឺ​កូ​វីដ​-១៩ ក្រសួងទេសចរណ៍​បាន​បន្ត​ណែនាំ និង​ក្រើនរំលឹក​ដល់​មន្ទីរ​ទេស​ចរណ៍ ផ្នែក​ឯកជន និង​ប្រតិបត្តិ​ករ​ទេសចរណ៍ ឲ្យ​បន្ត​អនុវត្ត​វិធានការ «៣​កុំ និង ៣​ការពារ​» វិធាន​សុវត្ថិភាព​ទេសចរណ៍ និង SOP៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close