ក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក ប្រកាសអាសន្ន​ពី​ជំងឺ​អុត​ស្វា​ហើយ​!

​អភិបាលក្រុង Eric Adams និង​ស្នងការ​សុខភាព​លោក Ashwin Vasan បានប្រកាសថា អ្នករស់នៅ​ក្នុង​ទីក្រុង​រហូតដល់ ១៥​ម៉ឺន អាច​ប្រឈម​នឹង​ហានិភ័យ​នៃ​ការឆ្លង​អុត​ស្វា​។

​សេចក្តី​ប្រកាសអាសន្ន ជំងឺ​អុត​ស្វា នឹង​អនុញ្ញាតឱ្យ​មន្ត្រី​ចេញ​បញ្ជា​គ្រាអាសន្ន​ក្រោម​ក្រម​សុខភាព​ទីក្រុង និង​ធ្វើ​វិសោធន​កម្មបទ​ប្បញ្ញត្តិ​នានា ដើម្បី​អនុវត្ត​វិធានការ​ដើម្បី​ជួយ​បន្ថយ​ការរីក​រាលដាល​។

​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ អភិបាលក្រុង​ញូវយ៉ក Kathy Hochul បានធ្វើ​សេចក្តីប្រកាស​គ្រាអាសន្ន​គ្រោះមហន្តរាយ​ថ្នាក់​រដ្ឋ ហើយ​មន្ទីរ​សុខាភិបាល​រដ្ឋ​បាន​ហៅ​ជំងឺ​គ​អុត​ស្វា​នេះ​ថា​ជា “​ការគំរាមកំហែង​ដល់​សុខភាព​សាធារណៈ​” ។

​ញូវយ៉ក​បាន​កត់ត្រា​ក​រ​ណី​អុត​ស្វា​ចំនួន ១៣៤៥​ហើយ គិត​ត្រឹម​ថ្ងៃ​សុក្រ ទី​៣០ កក្កដា នេះ​បើ​យោងតាម​ទិន្នន័យ​ចងក្រង​ដោយ​មជ្ឈមណ្ឌល​គ្រប់គ្រង និង​ការពារ​ជំងឺ​។

​សម្រាប់​អាមេរិក​នេះដែរ រដ្ឋ​កាលីហ្វ័រ​ញ៉ា​មាន​ចំណាត់ថ្នាក់​ទី​២ ដែលមាន​មនុស្ស​ចំនួន ៧៩៩​នាក់​ហើយ​ដែល​បាន​ឆ្លង​អុត​ស្វា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close