កម្ពុជាសន្តិភាព សូមស្វាគមន៍ដ៏កក់ក្តៅដល់រដ្ឋមន្ត្រីការបរទេសទាំងអស់ ដែលបានអញ្ជើញមកដល់កម្ពុជាដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនានា
កម្ពុជាសន្តិភាព សូមស្វាគមន៍ដ៏កក់ក្តៅដល់រដ្ឋមន្ត្រីការបរទេសទាំងអស់ ដែលបានអញ្ជើញមកដល់កម្ពុជាដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ ( 55th ASEAN Foreign Ministers’ Meeting- AMM) និងកិច្ចប្រជុំពាក់ព័ន្ធនានានៅព្រះរាជាណាចក្រកម្ពុជា ក្នុងនោះមានដូចជា៖
១- Dr. Adaljiza Albertina Xavier Reis Magno រដ្ឋមន្ត្រីក្រសួងការបរទេសទីម័រខាងកើត
២- Nikos Dendias រដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសក្រិក
៣- H.E Dato Lim Jock Hoi អគ្គលេខាធិការអាស៊ាន
៤- H.E Erywan Yusof រដ្ឋមន្ត្រីក្រសួងការបរទេសទី២ នៃប្រទេសព្រុយណេ និងលោកជំទាវ
៥- H.E Bui Thanh Son រដ្ឋមន្ត្រីការបរទេស សាធារណរដ្ឋសង្គមនិយមវៀតណាម
៦- H.E Retno L.P. Marsudi រដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋ ឥណ្ឌូនេស៊ី
៧- H.E Vivian Balakrishnan រដ្ឋមន្ត្រីការបរទេសសឹង្ហបូរី
៨- H.E Don Pramudwinai ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស នៃរាជាណាចក្រថៃឡងដ៏ និងលោកជំទាវ
៩- H.E Saleumxay Kommasith រដ្ឋមន្ត្រីការបរទេសឡាវ និងលោកជំទាវ
១០- H.E Dato’ Sri Saifuddin Abdullah រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី
១១- H.E Wang Yi រដ្ឋមន្ត្រីការបរទេសចិន។ នៅមានរដ្ឋមន្ត្រីការបរទេសនៃប្រទេសមួយចំនួនទៀតនឹងមកដល់កម្ពុជាជាបន្តបន្ទាប់។
សូមជូនពរឯកឧត្តមលោកជំទាវនិងគណៈប្រតិភូទាំងអស់បានសប្បាយរីករាយក្នុងការស្នាក់នៅ និងទទួលបានលទ្ធផលល្អនៅក្នុងកិច្ចប្រជុំ 55th AMM នៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។