រដ្ឋមន្ត្រីការបរទេសឥណ្ឌា ទស្សនាប្រាសាទតាព្រហ្ម
នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២នេះ ឯកឧត្តម Subrahmanyam Jaishankar រដ្ឋមន្ត្រីការបរទេសឥណ្ឌា និងគណប្រតិភូ បានអញ្ជើញមកដល់ខេត្តសៀមរាបហើយ។
ក្នុងទស្សនកិច្ចរយៈពេលខ្លីក្នុងខេត្តសៀមរាប លោករដ្ឋមន្ត្រីការបរទេសឥណ្ឌា បានអញ្ជើញទៅទស្សនាប្រាសាទតាព្រហ្ម ពិសេសចូលទស្សនាសាលរបាំ ដែលទើបនឹងជួសជុលរួច ដែលគម្រោងនេះជាកិច្ចសហប្រតិបត្តិការរវាងស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI) និងអាជ្ញាធរជាតិអប្សរា។
ក្រៅពីនេះ ឯកឧត្តមក៏នឹងទៅទស្សនាប្រាសាទអង្គរវត្ត និងសារមន្ទីរវាយភណ្ឌប្រពៃណីអាស៊ីផងដែរ មុននឹងចាកចេញទៅរាជធានីភ្នំពេញ ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។