កិច្ចប្រជុំក្រុមប្រឹក្សាភិបាលមូលនិធិនៃការកសាងសមត្ថភាពនិងការស្រាវជ្រាវ និង ការអភិវឌ្ឍលើវិស័យទូរគមនាគមន៍និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ——————————
រាជធានីភ្នំពេញ៖ រសៀលថ្ងៃពុធ ០៦រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលមូលនិធិនៃការកសាងសមត្ថភាពនិងការស្រាវជ្រាវ និងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ដើម្បីពិនិត្យពិភាក្សា និងអនុម័តលើរបៀបវារៈស្ដីពី៖
១.របាយការណ៍ហិរញ្ញវត្ថុមូលនិធិប្រចាំឆ្នាំ២០១៧
២.របាយការណ៍ស្ដីពីលទ្ធផលនៃការអនុវត្តគម្រោងមូលនិធិនៃការកសាងសមត្ថភាពនិងការស្រាវជ្រាវ ឆ្នាំ២០១៧
៣.វិធានការចំពោះប្រតិបត្តិករមិនទាន់បង់ប្រាក់ក្នុងឆ្នាំ២០១៧ និងប្រតិបត្តិករបង់មិនទាន់គ្រប់
៤.វិធានការចំពោះការរកឃើញកម្រិតលម្អៀងនៃការបង់ចូលមូលនិធិឆ្នាំ២០១៧
៥.ការអនុម័តសំណើសុំប្រើប្រាស់ទឹកប្រាក់មូលនិធិដែលនៅសល់ក្នុងឆ្នាំ២០១៧
៦.ការរៀបចំសន្និសីទសារព័ត៌មានផ្សព្វផ្សាយពីសមិទ្ធិផលនៃការប្រើប្រាស់មូលនិធិនៃការកសាងសមត្ថភាពនិងការស្រាវជ្រាវ
៧.ការអនុម័តលើគម្រោងបំពាក់កុំព្យូទ័រ និងសម្ភារៈបច្ចេកទេសគាំទ្រការបង្រៀនបច្ចេកទេសគាំទ្រការបង្រៀនបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៅកម្រិតមធ្យមសិក្សាទុតិយភូមិ និងផ្សេងៗ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។