ប័ណ្ណ​ព្រំដែន​កម្ពុជា​.​ថៃ ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត វាយ​ត្រា​ម្តង អាច​ស្នាក់​នៅបាន ៧​ថ្ងៃ​វិញ​ហើយ ចាប់ពី​ថ្ងៃទី​៤ សីហា នេះ​តទៅ

​បន្ទាយមានជ័យ​៖ ចាប់ពី​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០២២​នេះ​តទៅ ប័ណ្ណ​ព្រំដែន​កម្ពុជា​.​ថៃ វាយ​ត្រា​ម្តង អាច​ស្នាក់​នៅបាន ៧​ថ្ងៃ​វិញ​ហើយ នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​។​

​ក្រោម​ការយកចិត្តទុកដាក់​ខ្ពស់ និង​កិច្ចសម្របសម្រួល​របស់ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃ​គណៈ​អភិបាលខេត្ត​បន្ទាយមានជ័យ ព្រមទាំង​មន្ត្រី​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត និង​រដ្ឋបាល​ក្រុង​ប៉ោយប៉ែត ជាមួយ​អាជ្ញាធរខេត្ត​ស្រះកែវ ប្រទេស​ថៃ ឆ្លើយតប​នឹង​សំណូមពរ​របស់​បងប្អូន​ប្រជាពលរដ្ឋ ពិសេស​បងប្អូន​អាជីវករ​ដែល​តែងតែ​ធ្វើដំណើរ​ចេញ​-​ចូល ក្នុង​ផ្សារ​រោង​ក្លឿ ស្រុក​អារញ្ញ​ប្រាថេត ខេត្ត​ស្រះកែវ ព្រះរាជាណាចក្រ​ថៃឡង់​ដ៍​។​

​ជា​លទ្ធផល អាជ្ញាធរ​ថៃ​យល់​ព្រមឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ប្រើប្រាស់​ប័ណ្ណ​ព្រំដែន​កម្ពុជា​-​ថៃ (Cambodia-Thailand Border Pass) មាន​សុពលភាព​ប្រើប្រាស់​រយៈពេល ៧(​ប្រាំពីរ​)​ថ្ងៃ ដោយ​ចាប់ផ្តើម​អនុវត្ត​ចាប់ពី​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០២២​នេះ​តទៅ ពោលគឺ​ខាង​ភាគី​អន្តោប្រវេសន៍​ថៃ អនុញ្ញាតឱ្យ​ប្តូរ​ប្រថាប់ត្រា​ពី ៣​ថ្ងៃ​ឱ្យបាន ៧​ថ្ងៃ​វិញ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close