ប្រទេស​សិង្ហ​បុរី បន្ត​មាន​អ្នកជំងឺ​អុត​ស្វា​បន្ថែមទៀត

​សាំង​ហ្គា​ពួរ​៖ ក្រសួងសុខាភិបាល​សិង្ហ​បុរី​បាន​ឲ្យ​ដឹងថា បុរស​អាយុ ៣៣​ឆ្នាំ ម្នាក់ទៀត​បានធ្វើ​តេស្ត​វិជ្ជមាន ជំងឺ​អុត​ស្វា តែ​មិនមាន​ប្រវត្តិ​ធ្វើដំណើរ នាពេល​ថ្មីៗ​នេះ​ទេ​។​

​ក្រសួងសុខាភិបាល​បាន​រាយការណ៍​ករណី​ឆ្លង​ជំងឺ​អុត​ស្វា​មួយ​ករណី​ទៀត នៅ​ថ្ងៃទី​៣ សីហា ដែលនាំឱ្យ​ចំនួន​អ្នក​កើត​ជំងឺ​នេះ​សរុប​នៅក្នុង​ប្រទេស ចាប់តាំងពី​ខែមិថុនា កើន​ដល់​ថ្ងៃទី ១៣​។​

​ក្នុងចំណោម​ករណី​ជំងឺ​អុត​ស្វា​ទាំង​១៣ ករណី​ដែល​បានប្រកាស ក្នុងប្រទេស​សិង្ហ​បុរី មាន ៥​ករណី ត្រូវបាន​គេ​នាំចូល និង​៨​ករណី ជា​អ្នក​ក្នុងស្រុក​។ តែ​រហូតមក​ដល់ពេលនេះ​គ្មាន​ករណី​ណាមួយ​ត្រូវបាន​ភ្ជាប់​ទេ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close