ពលរដ្ឋ២៧គ្រួសារនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ស្នើអភិបាលក្រុងសៀមរាបអន្តរាគមន៍បើកផ្លូវ ក្រោយមានគេធ្វើរបងបិទផ្លូវមិនឱ្យធ្វើដំណើរ
ប្រជាពលរដ្ឋចំនួន២៧គ្រួសារ រស់នៅក្នុងក្រុមទី៥ ភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប កាលពីពេលថ្មីៗនេះ បាននាំគ្នាផ្តិតមេដៃ សុំអន្តរាគមន៍ទៅអភិបាលក្រុងសៀមរាប ក្រោយពីផ្លូវសាធារណៈសម្រាប់ពួកគាត់ធ្វើដំណើរត្រូវបានគេសង់របងបិទ មិនអាចធ្វើដំណើរបាន។
បើតាមបណ្តឹងសុំអន្តរាគមន៍បញ្ជាក់ថា ផ្លូវនេះ ត្រូវបានគណៈកម្មការរដ្ឋបាលដីធ្លីខេត្តសៀមរាប បានដាក់ចូលទៅក្នុងប្លង់រួចហើយ ដោយមានទទឹងប្រវែង៦ម៉ែត្រ ប៉ុន្តែបច្ចុប្បន្ន ផ្លូវមួយនេះត្រូវបានគេធ្វើរបងថ្មបាំងជិតមិនឱ្យប្រជាពលរដ្ឋធ្វើដំណើរបានឡើយ។
ហេតុនេះហើយ ទើបប្រជាពលរដ្ឋស្នើដល់អភិបាលក្រុងសៀមរាប ជួយអន្តរាគមន៍ និងសម្របសម្រួលបើកផ្លូវនេះឡើងវិញ សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ក្នុងការធ្វើដំណើរប្រចាំថ្ងៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។