សម្តេចតេជោ​សម្រេច​លុប​ចោលការដោះដូរតំបន់ភ្នំតាម៉ៅ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹក ថ្ងៃទី៧ ខែសីហា នេះ បានប្រកាសម្រេចលុប ចោលទាំងអស់ នូវរាល់ការអនុញ្ញាតឱ្យធ្វើការដោះដូរ និងអភិវឌ្ឍន៍ភ្នំតាម៉ៅ​នៅក្នុងខេត្តតាកែវ ។ មិនតែប៉ុណ្ណោះ សម្តេចបានបញ្ជាឲ្យបញ្ឈប់ការឈូសឆាយជាបន្ទាន់ និងឲ្យដាំដើមឈើឡើងវិញ នៅលើផ្ទៃដី ដែលបានឈូសឆាយ រួចផងដែរ។

តាមរយៈទំព័រហ្វេសប៊ុក សម្តេចតេជោ បានមានប្រសាសន៍បែបនេះថាៈ បងប្អូនជនរួមជាតិ ជាទីគោរពស្រឡាញ់! ប៉ុន្មានថ្ងៃមកនេះ មានសំណូមពរជាច្រើន មករាជរដ្ឋាភិបាល ដើម្បីរក្សាទុកព្រៃនៅក្បែរសួនសត្វភ្នំតាម៉ៅ ទោះបីក្រសួង កសិកម្ម បានពន្យល់ថា សួនសត្វភ្នំតាម៉ៅ មិនមានប៉ះពាល់ក៏ដោយ ។

ក្នុងនាមជាអ្នកទទួលខុសត្រូវខ្ពស់បំផុត នៃរាជរដ្ឋាភិបាល ខ្ញុំសូមចេញបញ្ជា៖

១.លុបចោលទាំងអស់ នូវរាល់ការអនុញ្ញាតឱ្យធ្វើការដោះដូរ និងអភិវឌ្ឍន៍ ។

២.រក្សាទុកដី និងព្រៃ នៅជុំវិញសួនសត្វភ្នំតាម៉ៅ ជាដីដែលត្រូវការពារ និងអភិរក្ស ដោយក្រសួងកសិកម្ម។

៣.ក្រុមហ៊ុន ដែលបានឈូសឆាយ ត្រូវបញ្ឈប់សកម្មភាព និងត្រូវដាំដើមឈើឡើងវិញ លើដីដែលបានឈូសឆាយ។

សូមអរគុណ ចំពោះបងប្អូនជនរួមជាតិ ដែលបានចូលរួមផ្តល់យោបល់ ប្រកបដោយការស្ថាបនា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Tags
Close