អបអរសាទរប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីកម្ពុជា វិលត្រឡប់ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន លើកទី២០
ពហុកីឡដ្ឋានជាតិអូឡាំពិក ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន នឹងកីឡា និងជាប្រធានសហព័ន្ធកីឡាសិស្ស និស្សិតកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដឹកនាំប្រតិភូទទួលស្វាគមន៍គណៈប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីកម្ពុជា និងអបអរសាទរជ័យលាភីមេដាយមាស ប្រាក់ និងសំរឹទ្ធិ ពីការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន លើកទី២០ នៅខេត្តអ៊ូប៊ុន ព្រះរាជាណាចក្រថៃ។
ព្រឹត្តិការណ៍ប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន លើកទី២០នេះ កម្ពុជាបញ្ជូនគណៈប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី ចំនួន ៤៨រូប មាន៥ប្រភេទរួមមាន កីឡាប៉េតង់ កីឡាតេក្វាន់ដូ WT កីឡាគុនដាវ កីឡាការ៉ាតេ និងកីឡាអត្តពលកម្ម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២។
លទ្ធផលនៃការប្រកួតក្រុមកីឡាករ កីឡាការិនីកម្ពុជាយើង ទទួលបានមេដាយ ចំនួន ១៧គ្រឿង ក្នុងនោះរួមមាន ៖ មេដាយមាស ២គ្រឿង ប្រាក់ ៧គ្រឿង និងមេដាយសំរឹទ្ធិ ៨គ្រឿង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។