កម្ពុជា បង្ហូតទង់អាស៊ាន ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៥៥ឆ្នាំ នៃការបង្កើតអាស៊ាន
ភ្នំពេញ៖ នៅថ្ងៃទី០៨ សីហា នេះ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំប្រតិភូអញ្ជើញចូលរួមពិធីបង្ហូតទង់អាស៊ាន ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៥៥ឆ្នាំនៃការបង្កើតអាស៊ាន ដែលប្រព្រឹត្តទៅនៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីតំណាងក្រុមប្រឹក្សាសហគមន៍អាស៊ាន និងប្រមុខបេសកកម្មការទូតបរទេសនៅរាជធានីភ្នំពេញ។
សូមជម្រាបថា ក្នុងឆ្នាំ២០២២ នេះ កម្ពុជាមានកិត្តិយសដែលបានទទួលតួនាទីជាប្រធានប្តូរវេនរបស់អាស៊ានជាលើកទី៣ ក្រោមមូលបទ “អាស៊ានរួមគ្នាធ្វើ ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា” ដែលឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការជំរុញនូវស្មារតីរបស់អាស៊ានផ្អែកលើ ”ការរួបរួមគ្នា” ដើម្បីជ្រោង និងលើកកម្ពស់មជ្ឈភាព ឯកភាព និងសាមគ្គីភាពអាស៊ានក្នុងសកម្មភាពរួមគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមរួមក្នុងតំបន់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។