តម្លៃម្ហូបអាហារធ្លាក់ចុះ ដោយសារសាំងចុះថោក នៅវៀតណាម
ហាណូយ៖ តម្លៃម្ហូបអាហារបាននឹងកំពុងធ្លាក់ចុះពី ៥ ទៅ ១០ ភាគរយ នៅទីផ្សារប្រពៃណី បន្ទាប់ពីការធ្លាក់ចុះនៃតម្លៃប្រេងសាំង នាពេលថ្មីៗនេះ ហើយផ្សារទំនើបកំពុងផ្តល់ការផ្សព្វផ្សាយ ដើម្បីបង្កើនការលក់។
នៅទីផ្សារប្រពៃណី តម្លៃសាច់ជ្រូក ត្រី ជាដើមបានធ្លាក់ចុះ ៦% ទៅជាង ៨% ក្នុងមួយគីឡូៗ។ អ្នកស្រី Hoa អ្នកលក់នៅផ្សារ Can Cu នៅក្រុងហូជីមិញ បាននិយាយថា ថ្មីៗនេះថា អ្នកស្រីបានកាត់បន្ថយតម្លៃ ប៉ុន្តែតម្រូវការនៅតែមានកម្រិតទាប ហើយលោកស្រីត្រូវលក់ ក្នុងតម្លៃទាបជាងនេះ។
គួរបញ្ជាក់ថា តម្លៃសាំងបានធ្លាក់ចុះ៤ដង និងសរុប២២% ចាប់តាំងពីថ្ងៃទី២១ ខែមិថុនា ២០២២មក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។