ទឹកទន្លេមេគង្គ នឹងហក់ឡើង ក្នុងរយៈពេលពី៤ ទៅ៥ថ្ងៃ ខាងមុខ ជាពិសេសនៅភាគខាងលើ និងបណ្តាខេត្ត នៅក្នុងតំបន់ខ្ពង់រាប នៃប្រទេសកម្ពុជា
ភ្នំពេញ៖ យោងលើស្ថានភាពអាកាសធាតុ ដែលបាននឹងកំពុងមានការប្រែប្រួលកើតឡើង ដោយសារឥទ្ធិពលពីប្រព័ន្ធសម្ពាធទាបនិងវិសម្ពាធ ដែលនឹងកា្លយទៅជាព្យុះទី៧ ឈ្មោះ មូឡន (MULAN) បណ្តាលឲ្យនៅតំបន់ផ្ទៃរងទឹកភ្លៀង នៃទន្លេមេគង្គ ក្នុងប្រទេសថៃ ឡាវ វៀតណាម និងប្រទេសកម្ពុជា មានភ្លៀងធ្លាក់ច្រើន នៅក្នុងអាងទន្លេមេគង្គ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖
ទឹកទន្លេមេគង្គនឹងហក់ឡើង ក្នុងរយៈពេលពី ៤ ទៅ ៥ថ្ងៃខាងមុខ ជាពិសេសនៅភាគខាងលើ និងបណ្តាខេត្តនៅក្នុងតំបន់ខ្ពង់រាបនៃប្រទេសកម្ពុជា មានខេត្តស្ទឹងត្រែង ទឹកនឹងអាចឡើងដល់កម្ពស់ ៨,៥០ ម៉ែត្រ, ខេត្តក្រចេះ ទឹកនឹងអាចឡើងដល់កម្ពស់ ១៩,០០ ម៉ែត្រ និងខេត្តកំពង់ចាម ទឹកនឹងអាចឡើងដល់កម្ពស់ ១២,០០ ម៉ែត្រ ។
-ទឹកទន្លេដែលហក់ឡើងនៅពេលនេះនៅមិនទាន់ដល់កម្រិតប្រកាសឲ្យមានការប្រុងប្រយ័ត្ននៅឡើយទេតែទឹកអាចលិចតំបន់ទំនាបមួយចំនួនអម ដងទន្ល និងហូរចូលទៅតាមបណ្តាព្រែកមួយចំនួន ។
– ទឹកទន្លេនៅតំបន់ភាគឦសាន រួមមានទន្លេសេកុង ទន្លេសេសាន និងទន្លេស្រែពក ទឹកទន្លេកំពុងហក់ឡើង ដែលអាចប្រឈមនឹងទឹកជំនន់ ។
ក្រសួង សូមសាធារណជនជ្រាបជាព័ត៌មាន និងសូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។