អាមេរិក ដែល​លោកខាងលិច​ផ្តល់​ទៅ​ឲ្យ​ទីក្រុង​គៀវ មាន​៧០%​មិនបាន​ដល់ដៃ​ទាហាន​អ៊ុយ​ក្រែ​ន​ឡើយ​

សារព័ត៌មាន​រ៉​យ​ទ័​រ បាន​ដកស្រង់​ប្រភពព័ត៌មាន CBS បាន​ផ្សាយ​ថា មាន​អាវុធ​ដល់​ទៅ​៧០%​ដែលជា​ជំនួយ​របស់​ប្រទេស​លោកខាងលិច​មិនបាន​ទៅ​ដល់ដៃ​កម្លាំង​ទាហាន​អ៊ុយ​ក្រែ​ន​នោះឡើយ ។ ចំណែក​ភាគី​អ៊ុយ​ក្រែ​ន​វិញ​បាន​លើកឡើងថា​រុស្ស៊ី​បាន​ប្រ​ប្រាស់​សង្គ្រាម​ព័ត៌មាន​ដើម្បី​ធ្វើ​ឲ្យ​ក្រុម​អ្នកជំនួយ​អាវុធ​ដល់​អ៊ុយ​ក្រែ​ន មានការ​ខកចិត្ត​។​

​បណ្តាញ​ព័ត៌មាន RT បាន​ផ្សាយ​ថា អាមេរិក​និង​សម្ព័ន្ធមិត្ត បាន​សន្យា​ផ្តល់​អាវុធ​ទៅ​ឲ្យ​អ៊ុយ​ក្រែ​ន ទ្រង់ទ្រាយ​ធំ ប៉ុន្តែ អាវុធ​ដែល​លោកខាងលិច​ផ្តល់ជំនួយ​មិនបាន​ទៅដល់​កម្លាំង​ជួរមុខ​ក្នុង​សង្គ្រាម​របស់​អ៊ុយ​ក្រែ​ន​នោះឡើយ ។ តាម​ពាក្យ​ចចាមអារ៉ាម អំពើពុករលួយ និង​ទីផ្សារ​ង​ងិ​ត​នៅ​អ៊ុយ​ក្រែ​ន​ទើប​ធ្វើ​ឲ្យ​អាវុធ​ជាច្រើន​ត្រូវ​បាត់បង់​។​

​តាម​សារព័ត៌មាន RT អាមេរិក​បានអនុម័ត ទឹកប្រាក់​៥៤​ពាន់​លាន​ដុល្លារ ផ្តល់ជំនួយ​សេដ្ឋកិច្ច​និង​យោធា ដល់​អ៊ុយ​ក្រែ​ន​ចាប់តាំងពី​ខែកុម្ភៈ​។ ចំណែក​អង់គ្លេស ក៏បាន​សន្យា​ផ្តល់ជំនួយ​អាវុធ​មានតម្លៃ ៣​ពាន់​លាន​ដុល្លារ​ផងដែរ ។ ចំណែក​អឺរ៉ុប​វិញ​ក៏បាន​សន្យា​ផ្តល់ជំនួយ​ជា​ទឹកប្រាក់​២,៥​លាន​ដុល្លារ​។​

​បណ្តាញ​ព័ត៌មាន​CBS បាន​ផ្ស​យា​ថា ដោយសារតែ​កម្លាំង​ជួរមុខ​ក្នុង​សមរភូមិ​ផ្លាស់ប្តូរ​រហូត​នៅ​អ៊ុយ​ក្រែ​ន ហើយ​ភាគច្រើន​ជា​កម្លាំង​ទាហាន​ស្ម័​គ​ចិត្ត និង​ទាហាន​ស៊ីឈ្នួល ទើប​ការដឹកជញ្ជូន​ទៅកាន់​កម្លាំង​ជួរមុខ​ជប់​ផល​លំបាក​យ៉ាងខ្លាំង​។ ក្នុងពេល​ជាមួយគ្នានេះដែរ អ៊ុយ​ក្រែ​ន​បាន​បង្កើត​គណៈកម្មការ​តាមដាន​អាវុធ​ជំនួយ​ពី​ក្រៅប្រទេស​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close