អណ្តាតភ្លើងឆេះអាងស្តុកប្រេងនៅគុយបារាលដាលដល់អាងទីបីហើយ
អាងស្តុកប្រេង ទីបីរបស់គុយបានបានឆាប់ឆេះ ហើយអាងស្ទុកប្រេងដែលឆេះនៅពេលមុនបានបាក់ស្រុត ។ ផ្សែងខ្មៅបានគ្រប់ដណ្តប់លើដែនអាកាស ក្នុងតំបន់ជាច្រើនដោយអាចមើលឃើញពីចម្ងាយ។
សារព័ត៌មាន រ៉យទ័រ បានដកស្រង់សំដី អភិបាលខេត្ត Matanzas លោក Mario Sabines បានលើកឡើងថា« អណ្តាតភ្លើងពីអាងស្តុកប្រេងទីពីរ បានឆ្លងរាលដាលដល់អាងស្តុកទីបី »។ អាងស្តុកប្រេងទីបី បានបានឆេះនៅយប់ថ្ងៃទី ៨ខែសីហា ក្រោយពេលអាងស្តុកប្រេងទីមួយនិងទីពីរ បានបាក់ស្រុតនិងផ្ទុះឆេះទើបបណ្តាលឲ្យឆ្លងរាលដាលដល់អាងទីបី។
គុយបា សង្ឃឹមថានឹងអាចពន្លត់ភ្លើងនៅចុងសប្តាហ៍កន្លងមក ក្រោយទទួលបានជំនួយពីប្រទេសម៉ិចស៊ីកូ និងវេណេហ្ស៊ុយអេឡា ។ ជាមួយគ្នានេះដែរ កំពង់ផែ Matanzas ដែលជាកំពង់ផែធំបំផុតនៅក្នុងប្រទេសនេះ សម្រាប់ដឹកជញ្ជូនថាមពលប្រេង នាំចេញនាំចូល ក្នុងប្រទេសនេះ ក៏ត្រូវបានផ្អាកបណ្តោះអាសន្នផងដែរ។
កាលពីល្ងាចថ្ងៃទី ៨ខែសីហា មន្ត្រីគុយបាបានប្រកាសថា រោងចក្រអគ្គិសនី ដ៏សំខាន់នៅក្នុងប្រទេសនេះមានចម្ងាយពីទីតាំងឆាប់ឆេះប្រមាណ១គីឡូម៉ែត្រ ត្រូវបានបិទទ្វារ ដោយសារតែសម្ពាធទឹកទាបនៅក្នុងតំបន់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។