ករណី​បាក់​ដី​ក្នុង​រូង​ទី​៣ ក្រុមហ៊ុន​វ៉ា​រី​អគ្គិសនី​តា​តៃ​លើ នៅ​ចំណុច​ស្ទឹង​កែប ស្រុក​ថ្មបាំង បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ២​នាក់ រងរបួស​ធ្ងន់​ស្រាល ២​នាក់

​កោះកុង​៖ កាល​ពិ​វេលា​ម៉ោង ៤ និង​៣០​នាទី រសៀល​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២២ មាន​ករណី​បាក់​ដី នៅក្នុង​រូង​ទី​៣ របស់​ក្រុមហ៊ុន​វ៉ា​រី​អគ្គិសនី​តា​ទៃ​លើ នៅ​ចំណុច​ស្ទឹង​កែប ស្ថិតនៅ​ឃុំ​តា​ទៃ​លើ ស្រុក​ថ្មបាំង បណ្តាលអោយ​មនុស្ស​ស្លាប់​ចំនួន ០២​នាក់ រងរបួស​ធ្ងន់​ម្នាក់ និង​ស្រាល ម្នាក់​។​

​សមត្ថកិច្ច​មូលដ្ឋាន បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ១.​ឈ្មោះ នី វណ្ណៈ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​មេ​ចាន់ ឃុំ​ថ្មី ស្រុក​កំពត ខេត្តកំពត (​ស្លាប់​), ២.​ឈ្មោះ អ៊ុត ចាន់ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្តាត់ ឃុំ​មេទឹក ស្រុក​បាកាន ខេត្តពោធិ៍សាត់ (​ស្លាប់​), ៣.​ឈ្មោះ ចេ​ន ណាក់ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ប៉ោ​ឡោ ឃុំ​មេទឹក ស្រុក​បាកាន ខេត្តពោធិ៍សាត់ (​របួសធ្ងន់​) និង​៤.​ឈ្មោះ បៀ​ន អាយ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កណ្តាល ឃុំ​ពាម​រូង ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង (​របួសស្រាល​)​។

​បច្ចុប្បន្ន​ជនរងគ្រោះ​ដែល​រងរបួស បាន​បញ្ជូនទៅ​មន្ទីរពេទ្យបង្អែក​ខេត្តកោះកុង រីឯ​សាកសព បាន​តម្កល់ទុក​នៅ​វត្ត​ថ្មបាំង រង់ចាំ​សាច់​ញា​ត្តិ​មក​ទទួលយក​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close