រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្រើនរំលឹកដល់មន្ត្រីសុខាភិបាលទាំងអស់ សូមបម្រើសេវាព្យាបាល ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ដើម្បីឱ្យក្លាយទៅជាគ្រូពេទ្យគំរូ
ឯកឧត្តមសាស្ត្រចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្រើនរំលឹកដល់មន្ត្រីសុខាភិបាលទាំងអស់ សូមបម្រើសេវាព្យាបាល ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ដើម្បីឱ្យក្លាយទៅជាគ្រូពេទ្យគំរូ និង ក្លាយទៅជាអ្នកបន្តវេនក្នុងវិស័យសុខាភិបាល ។
មានប្រសាសន៍បែបនេះ ធ្វើឡើងក្នុងឱកាសដែរ ឯកឧត្តមរដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការសុខាភិបាលស្រុកក្រូចឆ្មារ នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ នេះ នៅមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។
ក្នុងពិធីនោះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងដោយបានការចូលរួមពីឯកឧត្តម អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត និងមន្ត្រីរាជការសុខាភិបាលជាច្រើនរូបទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។